ព័ត៌មានទាន់ហេតុការណ៍ :

ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប ចាប់ខ្លួន សន្តិសុខម្នាក់ «ករណីកាច់សោរក ម៉ូតូ» នឹងធ្លាប់ជាប់គុក ១០ឆ្នាំ ពីបទប្លន់

«គួរប្រុងប្រយ័ត្ន» បូមសាំងក្បែរចង្ក្រាន បណ្តាលអោយឆាបឆេះ តូបលក់ឥវ៉ាន់០១ខ្នង

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៥:៤៩ ល្ងាច

អាជ្ញាធរខេត្តកំពង់ចាម ​យកចិត្តទុកដាក់​ ចុះធ្វើបច្ចុប្បន្ន ប្រពន្ធ័ធារាសាស្រ្ត និង​ផ្ដល់​គម្រោង​ផ្គត់ផ្គង់ ទឹកជនបទ

ខេត្តកំពង់ចាម៖លោក​លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម រួម​ជាមួយ​ក្រុមការងារបច្ចេកទេសក្រសួង ដោយ​មាន​ការ​ចូលរួម​ពី​ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត​កំពង់ចាម​ និងមន្រ្តីបច្ចេកទេស នាថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ បាន​អញ្ជើញ​ចុះធ្វើបច្ចុប្បន្នប្រពន្ធ័ធារាសាស្រ្ត CISIS MOWRAM នៅភូមិសាស្រ្តខេត្តកំពង់ចាម​ ដេីម្បី​នាំយក​ប្រភព​ទឹក​ផ្តល់ជូន​ប្រជាកសិករ​ប្រេីប្រាស់​ក្នុង​ការ​​បង្កបង្កើនផល​ដំណាំស្រូវ​ ឬ​ដំណាំ​រួម​ផ្សំ​។
លោកអ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត​កំពង់ចាម​ បាន​ឲ្យដឹង​ថា​​ ប្រព័ន្ធធារាសាស្ត្រដែល​បានចុះធ្វើបច្ចុប្បន្នភាព​​នេះ រួមមាន៖​ ប្រព័ន្ធធារាសាស្ត្រ ៧មីនា ស្ថិតនៅក្នុងឃុំជាលា ស្រុកបាធាយ​ ប្រព័ន្ធធារាសាស្ត្រ អាងទឹកឆា ស្ថិតនៅក្នុងឃុំក្រូច និងឃុំបឹងណាយ ស្រុកព្រៃឈរ​ និង​ប្រព័ន្ធធារាសាស្ត្រ អាងទឹកថ្មដា ស្ថិតនៅ​ក្នុង​ឃុំបឹងណាយ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​ផង​ដែរ​។
ដោយឡែក​នៅថ្ងៃទី២៦ឧសភា​ដដែល​នេះ​ លោកអុឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តខេត្តកំពង់ចាម បានអញ្ជើញចូលរួមបើកការដ្ឋានសាងសង់អណ្តូងស្នប់​ ចំនួន១០០អណ្តូង និងស្រះសហគមន៍​ ចំនួន៤ ក្នុងស្រុកទាំង៧ របស់ខេត្តកំពង់ចាម រួមមានស្រុកព្រៃឈរ កងមាស ស្ទឹងត្រង់ ចំការលើ ជើងព្រៃ បាធាយ និងស្រុកកំពង់សៀម ដែលជាជំនួយឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិន ក្នុងក្របខ័ណ្ឌគម្រោងផ្គត់ផ្គង់ទឹកជនបទនៅកម្ពុជា ជំហានទី២ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីលោក កែវ សិគុណ ប្រធានគ្រប់គ្រងគម្រោងក្រុមហ៊ុន China Jiangxi International និងអាជ្ញាធរ ស្រុក ឃុំ រួម​ទាំង​បងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។
គួរ​បញ្ជាក់ផងដែលថា ក្នុងពីជំហានទី១ ខេត្តកំពង់ចាម បានទទួលសមិទ្ធិផល ផ្លូវចាក់កៅស៊ូ២ជាន់ DBST នៅក្នុងស្រុកចំការលើ ពីចំណុចភូមិថ្នល់បែក ដល់ភូមិបុសថ្លាន់ ឃុំស្វាយទាប ប្រវែង១១,២០០ម៉ែត្រ​ បានកសាងរួចជាស្ថាពរ។ ចំពោះជំហានទី២ ការបើកការដ្ឋានចាប់ផ្តើមពីស្រុកព្រៃឈរ ដែលទទួលបានអណ្តូងស្នប់១៤ និងស្រះសហគមន៍ ចំនួន០១ ទំហំ៥០ម៉ែត្រគុណ៥០ម៉ែត្រ​៕SRP

Read Previous

ករណី ប្អូនថ្លៃកាប់បងថ្លៃស្រី ខឹងរឿងស្តីបន្ទោសថា ចាក់បាស់ឮៗ ជនដៃដល់ ត្រូវបានចាប់ខ្លួន

Read Next

លោកជំទាវទាង អេង ទៀ សីហា នាំយកអំណោយ កាកបាទក្រហម ចែកជូន ប្រជាពលរដ្ឋ ៤៣គ្រួសារ ដែលរងគ្រោះ ដោយខ្យល់កន្ត្រាក់