ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ប្ដឹង លោកលួង ឃីន ទៅសាលាក្រុងសៀមរាប  ករណីសង្ស័យ សាងសង់សំណង់ ពុំមានច្បាប់អនុញ្ញាត

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ «ត្រូវចូលរួមការពារ សន្តិភាព ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ»

នាយករដ្ឋមន្ត្រី បរិច្ចាគម៉ាស២​លាន និង​សម្ភារ វេជ្ជសាស្ត្រ ​ជូន​រដ្ឋាភិបាល ​មី​យ៉ាន់​ម៉ា

 ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ ពិនិត្យ សេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយ លើកលែងទោស

អាជ្ញាធរអប្សរា ព្រមានៗ ទៀតហើយ លើអ្នកប្រកាសលក់ដី នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ

ឈ្មួញកាយដីលក់រាប់ខែ​ ជំនាញទើបដឹង នាំគ្នាចុះទៅបិទ អាជីវកម្ម

ចាប់៣នាក់ នៅក្រុងសៀមរាប ដកហូតគ្រឿងញៀន១២កញ្ចប់ នឹងរឹបអូសសម្ភារ សង្ស័យសារធាតុផ្សំ សម្រាប់ការផលិត

ទំនាស់ពាក្យសម្តី កាប់សម្លាប់គ្មា មិនប្រណីដៃ

លោក ឌី វិជ្ជា បើកកិច្ចប្រជុំ ពង្រឹងសន្តិសុខ សណ្តាប់ឆ្នាប់ នៅក្នុងភូមិសាស្ត្រ ខេត្តកំពត

អភិបាលខេត្តកំពង់ចាម៖ យើងត្រូវ បម្រើ ពលរដ្ឋ ប្រកបដោយភាពព​ ស្មោះត្រង់

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៦:៥៥ ល្ងាច

អាជ្ញាធរជាតិអប្សរា ចុះជួយ លក្ខណៈបច្ចេកទេស ដល់ប្រជាពលរដ្ឋ ១២០គ្រួសារ ក្នុងឧទ្យានអង្គរ

ខេត្តសៀមរាប៖អាជ្ញាធរជាតិអប្សរាបានអះអាងថាគិតចាប់ពីថ្ងៃទី២០ដល់ថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាបានចុះទៅពិនិត្យ និងជួយលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋបានចំនួន១២០គ្រួសារដូចខាងក្រោម៖
០១.ក្រុងសៀមរាបបានចំនួន៣៣គ្រួសារ
០២.ស្រុកប្រាសាទបាគងបានចំនួន៥១គ្រួសារ
០៣.ស្រុកបន្ទាយស្រីបានចំនួន២៥គ្រួសារ
០៤.ស្រុកពួកបានចំនួន១១គ្រួសារ។
អាជ្ញាធរជាតិអប្សរាបានបន្តថាក្រោយបានការអនុញ្ញាត មន្ត្រី-បុគ្គលិកជំនាញរបស់នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ ក៏បានចុះទៅដល់ទីតាំងសាងសង់ផ្ទាល់ ដើម្បីពិនិត្យតាមដាននិងផ្តល់នូវលក្ខណៈបច្ចេកទេសដោយពុំគិតប្រាក់ គឺធ្វើយ៉ាងណាឱ្យសំណង់ទាំងនោះអនុលោមតាមលិខិតអនុញ្ញាត និងគោលការណ៍គ្រប់គ្រងសំណង់លំនៅដ្ឋានក្នុងឧទ្យានអង្គរ ដែលជាសំណង់ស្រាល សង់ខ្ពស់ផុតពីដី ហើយក៏ជាសំណង់បែបប្រពៃណីពីដូនតាខ្មែរ។
បើតាមអាជ្ញាធរជាតិអប្សរាកិច្ចការទាំងនេះ បានធ្វើឱ្យចំនួនសំណង់ដែលមិនមែនជាផ្ទះខ្មែរនិងខុសពីគោលការណ៍បេតិកភណ្ឌនាំឱ្យប៉ះពាល់ដល់តម្លៃឧទ្យានអង្គរ ត្រូវបានថយចុះ ហើយសំណង់បែបប្រពៃណីត្រូវបានលេចរូបរាងឡើងក្នុងឧទ្យានអង្គរជាបន្ត៕SRP

Read Previous

លោក​​ហាន​ កុសល ប្រាប់មន្ត្រីស្រុកកងមាស ត្រូវខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ

Read Next

ម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» ស្ម័គ្រចិត្ត រុះរើសំណង់ ប្រគល់ទីតាំងជូន អាជ្ញាធរជាតិអប្សរា