ព័ត៌មានទាន់ហេតុការណ៍ :

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

វិវាទដីធ្លីជាង២ឆ្នាំ ត្រូវបាន លោកដួង តារា និងមន្ត្រីខេត្តកំពត រួមគ្នាដោះស្រាយបញ្ចប់ តាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ

លិខិតចំហ គោរពជូន ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ជួញដូរ សត្វត្រចៀកកាំ នៅផ្សារលើធំថ្មី ត្រូវបានអស់ល័ក្ខ

ពលរដ្ឋ ប្ដឹង លោកលួង ឃីន ទៅសាលាក្រុងសៀមរាប  ករណីសង្ស័យ សាងសង់សំណង់ ពុំមានច្បាប់អនុញ្ញាត

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ «ត្រូវចូលរួមការពារ សន្តិភាព ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ»

នាយករដ្ឋមន្ត្រី បរិច្ចាគម៉ាស២​លាន និង​សម្ភារ វេជ្ជសាស្ត្រ ​ជូន​រដ្ឋាភិបាល ​មី​យ៉ាន់​ម៉ា

 ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ ពិនិត្យ សេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយ លើកលែងទោស

អាជ្ញាធរអប្សរា ព្រមានៗ ទៀតហើយ លើអ្នកប្រកាសលក់ដី នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៩:៤៨ ល្ងាច

លោក​​អ៊ុន​ ចាន់ដា​ ពិភាក្សាជាមួយក្រុមការងារ អធិការកិច្ច ពលករ.បរទេស​ ​នៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា​ ក្នុងខេត្តកំពង់ចាម

ខេត្តកំពង់ចាម​៖លោក​អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀល
​ថ្ងៃ​ទី​២៧​ខែឧសភា​ ម្សិលមិញបាន​ទទួលជួបប្រជុំពិភាក្សាជាមួយក្រុមការងារអធិការកិច្ចពលករ បរទេស​ ​នៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា​ ក្នុងខេត្តកំពង់ចាម ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់​ វិចិត្រ អនុប្រធាន​នាយកដ្ឋាន​ជនបរទេសអន្តោប្រវេសន៍​ ជាអ្នកវិនិយោគឯកជន​នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអធិការកិច្ចពលករបរទេស​ប្រចាំខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ឧត្តមសេនីយ៍ស្នងការរង អនុប្រធានមន្ទីរការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈខេត្ត និងសហការី​ ផងដែរ​។

គួរបញ្ចាក់ផងដែរថាកាលពីឆ្នាំ២០១៩ ក្រុមការងារអធិការកិច្ចពលករបរទេស លើការងារចុះពិនិត្យលើប័ណ្ណការងារ និងសៀវភៅការងារជនបរទេស នៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បានសរុបចំនួន៥៤៤នាក់ ស្រី១៧២នាក់ មាន១៥សញ្ជាតិ ក្នុងនោះរកឃើញអ្នកគ្មានប័ណ្ណការងារចំនួន០៦នាក់ ត្រូវពិន័យអន្តរការណ៍ជាប្រាក់កក្នុងម្នាក់ៗ៥០ម៉ឺនរៀល សរុប៣លានរៀល។ ដោយឡែក សម្រាប់ឆ្នាំ២០២០នេះ ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការជាមួយមន្ទីរការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំគ្រឹះស្ថាន អាជីវកម្មនានាចំនួន៦៣កន្លែងទូទាំខេត្ត ដើម្បីត្រៀមចុះអធិការកិច្ចលើប័ណ្ណការងារ និងសៀវភៅការងារជនបរទេស ដើម្បីអនុវត្តតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ការងារឲ្យមានប្រសិទ្ធភាព៕SRP

Read Previous

ប្រពន្ធ ប៉េអឹមខេត្តសៀមរាបម្នាក់ លេបថ្នាំសម្លាប់ខ្លួន សមត្ថកិច្ចថា អាចប្រចណ្ឌប្ដីមានស្រី

Read Next

ផ្ទុះគ្រាប់យុទ្ធភ័ណ្ឌ បណ្ដាលឲ្យ មនុស្សពីរនាក់ រងរបួសធ្ងន់