ព័ត៌មានទាន់ហេតុការណ៍ :

ទៅឆក់ត្រី បែជាស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម

សម្ដេចស ខេង ព្រួយបារម្ភ ព្រៃឈើ នៅតែ ទទួលរងការ កាប់បំផ្លាញ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន បុរស២នាក់ ករណីគ្រឿងញៀន

ល្បែងឡូតូ ចាក់លុយ តាមប្រព័ន្ធអុិនធើណេត បើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាត់ដំបង

លោក ដួង តារា ត្រូវបានតែងតាំង ជារដ្ឋលេខាធិការ នៃទីស្តីការ គណៈរដ្ឋមន្ត្រី

ស្ពាន«ស្ទឹងត្រង់-ក្រូចឆ្មារ» នឹងតភ្ជាប់ នៅ​ដេីម​ខែ​ធ្នូ​ ខាងមុខនេះ

ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប ចាប់ខ្លួន សន្តិសុខម្នាក់ «ករណីកាច់សោរក ម៉ូតូ» នឹងធ្លាប់ជាប់គុក ១០ឆ្នាំ ពីបទប្លន់

«គួរប្រុងប្រយ័ត្ន» បូមសាំងក្បែរចង្ក្រាន បណ្តាលអោយឆាបឆេះ តូបលក់ឥវ៉ាន់០១ខ្នង

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៣:២៥ ព្រឹក

អភិបាលខេត្តកំពង់ចាម​ ប្រាប់មន្ត្រី ឲ្យ​បន្ត​ផ្សព្វផ្សាយ អំពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម លោក​​អ៊ុន​ ចាន់ដា​ បាន​ថ្លែង​ក្រេីន​រំលឹក​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​បន្ត​ការ​ផ្សព្វផ្សាយ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ និង​អង្គការសុខភាពពិភពលោក​(​WHO​) និង​បន្ត​ការ​ផ្សព្វផ្សាយ​ ដោយ​ការ​ចាក់​ផ្សាយ​តាម​ឃោសនស័ព្ទ​​ និង​ឧបករណ៍​បំពង​សំឡេង​​ទៅដល់​គ្រប់​ទី​កន្លែង​ បេីទោះបីជា​ជំងឺ​ជំងឺ​កូវីដ​១៩នៅ​កម្ពុជា​មាន​ការ​​ស្ងប់ស្ងាត់​ក៏ដោយ​ ព្រមទាំង​បន្ត​ការ​គ្រប់គ្រង​លេី​ពលករ​មក​ពី​ក្រៅប្រទេស​ ដូច​ជា​ប្រទេស​ថៃ​ ឬ​ប្រទេស​កូរ៉េ​ជាដើម​ និង​បន្ត​ពិនិត្យ​លេីជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ដើម្បី​ធ្វើការ​ជួយសង្គ្រោះឲ្យ​ទាន់​ពេល​វេលា​ផង​ដែរ​។ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​ខេត្ត​កំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២០​ ក្រោម​វត្តមាន​លោក​​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ដោយ​មាន​ការ​ចូលរួម​ពី​អភិបាល​រង​ខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ និង​អភិបាល​ក្រុង​-ស្រុក​ទាំង​១០​ផង​ដែរ​៕SRP

Read Previous

មេដឹកនាំកម្ពុជា៖ សូមប្រុងប្រយ័ត្ន រលកទី២ នៃការរាតត្បាត ជំងឺឆ្លងកូវីដ១៩

Read Next

លោកឧកញ៉ាសៀង ណាំ ឈប់ឡាន ជួយសង្គ្រោះ ពលរដ្ឋម្នាក់ ដែលដួលម៉ូតូដោយខ្លួនឯង