ព័ត៌មានទាន់ហេតុការណ៍ :

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

វិវាទដីធ្លីជាង២ឆ្នាំ ត្រូវបាន លោកដួង តារា និងមន្ត្រីខេត្តកំពត រួមគ្នាដោះស្រាយបញ្ចប់ តាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ

លិខិតចំហ គោរពជូន ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ជួញដូរ សត្វត្រចៀកកាំ នៅផ្សារលើធំថ្មី ត្រូវបានអស់ល័ក្ខ

ពលរដ្ឋ ប្ដឹង លោកលួង ឃីន ទៅសាលាក្រុងសៀមរាប  ករណីសង្ស័យ សាងសង់សំណង់ ពុំមានច្បាប់អនុញ្ញាត

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ «ត្រូវចូលរួមការពារ សន្តិភាព ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ»

នាយករដ្ឋមន្ត្រី បរិច្ចាគម៉ាស២​លាន និង​សម្ភារ វេជ្ជសាស្ត្រ ​ជូន​រដ្ឋាភិបាល ​មី​យ៉ាន់​ម៉ា

 ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ ពិនិត្យ សេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយ លើកលែងទោស

អាជ្ញាធរអប្សរា ព្រមានៗ ទៀតហើយ លើអ្នកប្រកាសលក់ដី នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៩:៥៨ ល្ងាច

តុលាការខេត្តសៀមរាប លើកពេល ជម្រះក្តី ដែលប្តឹងទារសំណង មួយលានពីរសែនដុល្លារ

ខេត្តសៀមរាប៖តុលាការបានសម្រេចលើក ពេលជម្រះ សំណុំរឿងព្រហ្មទណ្ឌ ដែលដើមបណ្តឹងប្តឹងទាមទារសំណង១.២០០.០០០ដុល្លារ។
អង្គសវនាការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០ ដែលមានលោកមុយ សុភក្ត្រ័ ចៅក្រមជំនំុជម្រះ លោកស្រេង វុទ្ធា តំណាងអយ្យការលោកទី សុខណាង ជាក្រឡាបញ្ជី និងវត្តមានគូរភាគី។ ប៉ុន្តែត្រូវបានសម្រេចលើកពេលទៅថ្ងៃទី៣ខែមិថុនាឆ្នាំ២០២០វិញ ដោយសាអស់ពេលសម្រាប់សាកសួរ និងសាក្សីដើមបណ្តឹងចូលបំភ្លឺមិនទាន់គ្រប់ចំនួន។
ដើមបណ្តឹង នៃសំណុំរឿងព្រហ្មទណ្ឌលេខ១១៦ចុះថ្ងៃទី៧ខែកុម្ភ:ឆ្នាំ២០១៩មានឈ្មោះស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្ត សៀមរាប។ ចំណែកចុងបណ្តឹងមានឈ្មោះគង់ មង្គល ប្រធានសហគមន៍បឹងពារាំង រួមនិងមន្ត្រីសហគមន៍៤នាក់ទៀត។
នៅមុខតុលាការខេត្តម្សិលមិញ លោកស៊ីម ឈីវឈានពិសិដ្ឋ បានផ្តល់បទ សម្ភាសន៍ថា អង្គសវនាការនេះតុលាការបានលើក ពេលហើយ។ តែបណ្តឹងដែលរូបលោកប្តឹងទាមទារសំណង១.២០០.០០០ដុល្លារ គឺមិនអាចថយក្រោយឡើយ ត្បិតពួកគេព្រួតគ្នាវាយមកលើរូបលោកយ៉ាងព្រៃផ្សៃ។ រឿងនេះលោករំពឹងថា តុលាការនិងកាត់ក្តីដោយយុត្តិធម៌ដល់រូបលោក។
លោកសិទ្ធបន្តថា កាលពីម៉ោងជាង៧យប់ ថ្ងៃទី២៦ខែមករា ឆ្នាំ២០១៩ កន្លង ទៅ ក្នុងខណ:ដែលរូបលោកចុះទៅថតរូបភាពបទល្មើសនៅតំបន់បឹងពារាំង ក៏ត្រូវបានមន្ត្រី និងលោកគង់ មង្គល ប្រធានសហគមន៍ខាងលើ ព្រួតគ្នាវាយរហូតសន្លប់។ ចឹងហើយទើបលោកប្តឹងទារសំណង ១.២០០.០០០ដុល្លារបែបនេះ។ ចំពោះថាពួកគេផ្ទុះហិង្សាមកលើរូបលោក ព្រោះតែរូបលោកទៅប្រកាសរំលាយសហគមន៍ បឹងពារាំងចោលនោះ គឺមិនពិតឡើយ។
ជាមួយការលើកឡើងរបស់ដើមបណ្តឹងនេះលោកគង់ មង្គល ប្រធានសហគមន៍បឹងពារាំង រួមនិងមន្ត្រីដែលរងដោយបណ្តឹង ក៏បានផ្តល់បទសម្ភាសន៍នៅមុខតុលាការដូចគ្នាផងដែរ។
លោកគង់ មង្គល បានប្រាប់អ្នកសារព័ត៌មានថា ចំពោះលុយ១.២០០.០០០ដុល្លារ លោកមិនដែលស្គាល់ទេ វាច្រើនណាស់។ តែការប្តឹងទាមទារជាសិទ្ធិបុគ្គល សំខាន់គឺតុលាការជាអ្នកស៊ើបអង្កេតនិងសម្រេចរឿងក្តីនេះ។ លោកបន្តថា ដើមចមដែលបណ្តាលអោយមានការ ប្តឹងផ្តល់គ្នាបែបនេះគឺ កាលពីអំឡុងចុងខែមករា ឆ្នាំ២០១៩ វេលាម៉ោងជាង ៧យប់ លោកពិសិដ្ឋដែលជាដើមបណ្តឹង បានចូលទៅកាន់បឹងពារាំង ជាតំបន់ដែលការពារត្រីមេពូជ សត្វស្លាបនិងសត្វល្មូន ដោយសហគមន៍ ដោយមិនមានការសុំសហការ។ គ្រានោះលោកពិសិដ្ឋ បានថត ឆ្នាំងបាយ និងកន្លែងដេករបស់មន្ត្រីសហគមន៍។ ក្រៅពីនោះក៏បានប្រកាស ប្រាប់មន្ត្រីសហគមន៍ថា រូបគេមកនេះគឺ បានការអនុញាតិពីអាជ្ញាធរក្រុង និងខេត្ត ដើម្បីមកប្រកាសរំលាយសហគមន៍ បឹងពារាំងចោល។ បន្ទាប់ពីឮពាក្យដូច្នេះ មន្ត្រីសហគមន៍ សួររកឯកសារដែលត្រូវរំលាយសហគមន៍ ហើយក៏មានការប្រកែករហូតផ្ទុះជាហិង្សាវាយតប់គ្នាតែម្តង។
ប្រធានសហគមន៍រូបនេះ បញ្ជាក់ថា ការប្តឹងទាម ទារសំណងរបស់បុគ្គល គឺជាសិទ្ធិ តែរឿងហិង្សានៅបឹងពារាំង គឺវាយទៅវាយមក ចឹងទេទុកអោយតុលាការសម្រេច។ ប៉ុន្តែរឿងលោកស៊ីម ឈីវឈានពិសិដ្ឋ បង្ហោះសារជេរប្រមាថ និងចោទប្រកាន់រូបលោកក្បត់ ជាតិ តាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោកក៏បានដាក់បណ្តឹង ទៅតុលាការវិញហើយដែរ។ចឹងទេសម្រាប់រូបលោកផ្ទាល់ ក៏រំពឹងទៅលើស្ថាប័នតុលាការដូចគ្នាផងដែរ ថានឹងទទួលបានភាពយុត្តិធម៌។
យោងតាមការអះអាងរៀងៗខ្លួនរបស់គូរភាគី អ្នកតាមដានដំណើររឿងខាងលើនេះ រំពឹងថា អាចទទួលបានភាពយុត្តធម៌ដូចគ្នា ក្រោយតុលារស៊ើបអង្កេតយ៉ាងល្អិតល្អន់៕SRPរូបភាព៖លោកពិសិដ្ឋ ពាក់អាវសនិងលោកគង់មង្គលពាក់អាវផ្ទៃមេឃដៃវែង

Read Previous

សមត្ថកិច្ច ស្រុកស្វាយលើ ចាប់រថយន្តដឹកធ្យូងពីរគ្រឿង

Read Next

ក្មេង០៣នាក់លង់ទឹកស្លាប់ពេលនាំគ្នាទៅរាវខ្ចៅ