ព័ត៌មានទាន់ហេតុការណ៍ :

រដ្ឋមន្ត្រី ចម ប្រសិទ្ធ ស្នើអភិបាលខេត្តកែប ចាត់វិធានការ ជាបន្ទាន់ ចំពោះបុគ្គល ចាក់ដីរំលោភចូលដីស្រែអំបិល

ចលនាយុវជន «ក្រុម១៥៧» សាខា ខេត្តសៀមរាប នាំយកអំណោយ និងថវិកា ប្រគេនព្រះសង្ឃ គង់នៅវត្ត ឥន្ទ:បារមីសិរីរដ្ឋ

អរគុណ សប្បុរសជន បានឧបត្ថម្ភ សម្ភារ ដល់កាកបាទក្រហមខេត្តសៀមរាប

អភិបាលខេត្តកំពង់ចាម​ ជំរុញឲ្យពលរដ្ឋ​ ប្រកបមុខរបរផ្សេងៗ​ ដេីម្បីបង្កើនជីវភាព​

សម្តេច ហេង សំរិន ផ្តល់អំណោយស្បៀងអាហារ និងថវិកា ដល់អាជ្ញាធរភ្នំពេញ

កាកបាទក្រហម​ខេត្តកំពង់ចាម​ ទទួលបានការឧបត្ថម្ភ ជាង១២ម៉ឺនដុល្លារ

មេដឹកនាំឲ្យអគ្គិសនី រដ្ឋាករទឹក ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួលរបស់កម្មករ កម្មការនី ជាមុន

សម្ដេចប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់សប្បុរសជន បន្ដឧបត្ថម្ភគាំទ្រ កាកបាទក្រហមកម្ពុជា

នាយករដ្ឋមន្ត្រី អបអរសាទរ ទិវាពិភពលោក អឌ្ឍចន្ទក្រហម ៨ឧសភា

លោក ហ៊ុន ប៉ូគា នាំយកអំណោយ និងថវិកាជូននាយកសាលាបឋមសិក្សា ទៀ បាញ់ សែនជ័យគូលេន

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ៣:៤០ ព្រឹក

អភិបាលខេត្តកំពង់ចាម ចែកអំណោយ កាកបាទក្រហមកម្ពុជា ជូនពលរដ្ឋ៦១គ្រួសា នៅស្រុកចំការលើ

ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋងាយរងគ្រោះក្នុងអំឡុងពេលនៃការបង្ការទប់ស្កាត់ជម្ងឹកូវីដ១៩ចំនួន៦១គ្រួសារមកពីឃុំទាំង៨  ក្នុងស្រុកចំការលើ ទទួលបានអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា តាមរយៈលោកអ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្ត។

ពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០នៅសាលាស្រុកចំការលើដោយមានការអញ្ជើញចូលរួមពី  លោកស្រីប៉ាង ដានីអនុប្រធានអចិន្ត្រៃយ៍សាខា ព្រមទាំង លោកនាយក នាយករង មន្ត្រីប្រតិបត្តិសាខានិងលោកខ្លូត ចន្តា  ប្រធានកិត្តិយសអនុគណៈកម្មាធិការសាខាស្រុកផងដែរ។

អំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលខ្វះខាតជីវភាពទាំង៦១គ្រួសារ រួមមាន ជនចាស់ជរាគ្មានទីពឹង២០គ្រួសារ  ជនមានពិការភាព៥គ្រួសារស្រ្តីមេម៉ាយក្រីក្រកូនច្រើន២៦គ្រួសារកុមារកំព្រា៥គ្រួសារ និងអ្នកមានជម្ងឺរ៉ាំរ៉ៃ៥គ្រួសារ ក្នុង គ្រួសារៗទទួលបាន៖អង្ករ២៥គីឡូក្រាម,ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ ,ត្រីខ ១០កំប៉ុង, អាវយឺត ២, ម៉ាស់ ៥បន្ទះ និងថវិកាចំនួន ២០,០០០រៀល៕SRP

Read Previous

បុរសញៀន​ស្រា​ម្នាក់បានដេកស្លាប

Read Next

មេប៉ូលិសខេត្តប៉ៃលិន ផ្ដាំផ្ញើនគរបាល ដែលទើបទទួល មុខតំណែងថ្មី ទប់ស្កាត់បង្រ្កាបឲ្យបាន ចំពោះបទល្មើសគ្រប់ប្រភេទ