ព័ត៌មានទាន់ហេតុការណ៍ :

អ្នកធ្លាប់រកប្រាក់ តាមរយ:ភ្ញៀវទេសចរ នៅក្នុងខេត្តសៀមរាប ប្តូរអាជីពមកថតសត្វស្វាប ង្ហោះតាមយូធូបវិញម្តង

សមាគមចលនា យុវជនកម្ពុជា ក្រុម១៥៧ខេត្តសៀមរាប​ ឧបត្ថម្ភ ទឹកសុទ្ធ ម៉ាសនិងអាកុល ដល់សាលាសង្កាត់ជ្រាវ

លោកតាអាយុ១០៤ឆ្នាំ បានចាក់វ៉ាក់សាំង ទទួលអំណោយលើកទឹកចិត្ត ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន

ធនាគារវឌ្ឍនៈ ផ្ដល់សម្ភារបរិក្ខារពេទ្យ​ ជូនអាជ្ញាធរខេត្តកំពង់ចាម ដេីម្បីរួមប្រឆាំងជំងឺកូវីដ-១៩

នាយករដ្ឋមន្ត្រីខ្មែរ អរគុណជប៉ុន ដែលបានជួយកម្ពុជា ក្នុងការប្រឆាំងជំងឹកូវីដ និងផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណង

សម្ដេចស ខេង បង្ហាញលទ្ធផល ប្រឆាំងអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ក្នុងរយៈពេល៦ខែ

រដ្ឋមន្រ្តីខៀវ កាញារីទ្ធ៖ អ្នកដែលបានចាក់វ៉ាក់សាំងហើយនៅតែឆ្លង គឺដោយសារមិនបានអនុវត្តន៏តាមការណែនាំរបស់ក្រសួងសុខាភិបាល

ហាងកាហ្វេលីហ៊ូវ នៅភូមិស្វាយធំ ខេត្តបាត់ដំបង បើកល្បែងភ្នាល់មាន់តាមអនឡាញ យ៉ាងគគ្រឹកគគ្រេង

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះត្រួតពិនិត្យការងារដីធ្លី នៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ

សម្តេចប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន ប្រធានសមាគមជាតិកាកបាទក្រហមបែលហ្សិក ចំពោះគ្រោះទឹកជំនន់ យ៉ាងគំហុក នៅភាគអាគ្នេយ៍ នៃប្រទេសបែលហ្សិក

ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ៣:១៩ ល្ងាច

អាជ្ញាធរខេត្តសៀមរាប ចែកអំណោយ ដល់ប្រជាពលរដ្ឋ ១២០គ្រួសា នៅឃុំជីក្រែង

GoalPropertyService

ខេត្តសៀមរាប៖ប្រជាពលរដ្ឋក្រីក្រចំនួន១២០គ្រួសាររស់នៅភូមិឃុំជីក្រែង ស្រុកជីក្រែង បានទទួលអំណោយពីអាជ្ញាធរខេត្តសៀមរាប នៅព្រឹកមិញនេះ។ការចែកអំណោយដល់ពលរដ្ឋនេះក្រោមវត្តមានលោកង៉ាន់ ភិរុណ អភិបាលរងខេត្តតំណាងលោកទៀ សីហា អភិបាលខេត្តសៀមរាប។លោកង៉ាន់ ភិរុណ បានមានមតិសំណេះសំណាល ផ្តាំផ្ញើសួរសុខទុក្ខនឹងការនឹករលឹកពីថ្នាក់ដឹកនាំ ដែលបានយកចិត្តទុកដាក់គិតគូរដល់ប្រជាពលរដ្ឋខ្វះខាតក្នុងពេលជំងឺរាត ត្បាតកូវីត១៩នេះ នឹងណែនាំឲ្យជម្រុញរក្សាបាននូវ វិធានការការពារនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីរក្សាបាននូវសុវត្ថិភាព អនាម័យ និងទប់ស្កាត់កុំឲ្យមានការឆ្លងនៅក្នុងសហគមន៍របស់ខ្លួន។

អំណោយមួយចំនួនដើម្បីចែក ជូនដល់បងប្អូន១២០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម ទឹកត្រី ០១យួរ ពូជបន្លែស្ពៃ ០៣កញ្ចប់ មាន់ ២ក្បាល ពងមាន់ ០១ប្រអប់ និងមីចំនួន ០១កេស។ឆ្លៀតក្នុងឱកាសនោះផងដែរ​ លោកង៉ាន់ ភិរុណ បានចូលថ្វាយបង្គំព្រះក្នុងព្រះវិហារវត្តព្រះឥន្ទឧស្សាហ៍​ ហៅវត្តជីក្រែង​ និងបានចូលបច្ច័យចាប់មគ្គផលក្នុងការកសាងព្រះវិហារចំនួន​៣០០ដុល្លារ​ និងជាវរូបសំណាក់គ្រុឌចំនួន​២​ អមសងខាងជណ្តើរខាងជើងនៃព្រះវិហារ​ ដែលគិតជាថវិកាចំនួន​១៦០០ដុល្លារអាមេរិក៕SRP

Read Previous

រន្ទះបាញ់ សម្លាប់មនុស្ស០៣នាក់ នៅខេត្តកំពង់ធំ

Read Next

អធិការស្រុកសំឡូត ត្រូវបាន ក្រសួងបរិស្ថាន ប្ដឹងទៅអគ្គស្នងការ ចោទថា រំលោភយកដី ក្នុងតំបន់ការពារ ភំ្នសំកុស