ខេត្តព្រះវិហារ៖លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងនៅល្ងាចថ្ងៃទី០១ខែមិថុនានេះថាស្ពានស្ទឹងស្ដៅ ដែលរងការឆេះដោយភ្លើងព្រៃនារដូវប្រាំងកន្លងទៅ បច្ចុប្បន្ននេះ កំពុងមមាញឹកក្នុងការស្ថាបនាឡើងវិញ ជំនួសដោយស្ពានដែកបេឡេត៍ក្រាលឈើ ក្រោមការជួយឧបត្ថម្ភជ្រោមជ្រែងពី លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអភិបាលខេត្តព្រះវិហារ អនុវត្តការសាងសង់ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។
លោកសំ លាងទ្រី បានបញ្ជាក់ថា
ស្ពាននេះមានប្រវែង៤៨ម៉ែត្រទទឹង៤,២០ម៉ែត្រស្ថិតក្នុងឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឆ្ពោះទៅកាន់ដែនអភិរក្សសត្វព្រៃភ្នំត្នោត ភ្នំពក៕SRP










