ខេត្តព្រះវិហារ៖ លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ និងលោកសេង លាង នាយផ្នែកឆែប បានសហការជាមួយកម្លាំងអាវុធហត្ថខេត្ត នៅមិញបានចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើចំនួន០២កន្លែង នៅ ភូមចំរើន ឃុំ ច្រាច ស្រុកជ័យសែន។
លោក នួន សុខុម បានប្រាប់អោយដឹងថា ក្រោយពីទទួលបទបញ្ជាពីលោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្មខេត្ត លោកបានដឹកនាំក្រុមការងារចុះបង្ក្រាបទីតាំងខាងលើ។
លោកថាម្ចាស់សិប្បកម្មឥតច្បាប់ទាំងនោះហាក់បីដូចជាដឹងមុន បានរុះរើម៉ាស៊ីនតាប និងឈើសម្រាប់កែច្នៃធ្វើសិប្បកម្មជាច្រើនម៉ែត្រគូបដឹកចេញតាមគោយន្ដយកទៅលាក់ទុកអស់អស់មួយចំនួនធំ។
លោក សេងលាង បានប្រាប់ឲដឹងថា ពេលដែលលោកចុះទៅបង្ក្រាបសិបកម្មនោះលោកបានជួបនិងរថយន្ដសាំយ៉ុង ដឹកធ្នង់ ចេញពីតំបន់ខាងលើផងដែរ។
បើតាមលោក សេងលាង ក្រោយពីបង្ក្រាបរថយន្ដដឹកឈើធ្នង់ខាងលើនោះ ត្រូវបានបែកការដល់ក្រុមសិប្បកម្ម០២កន្លែងខាងលើ ទើបម្ចាស់រុះរើជញ្ជូនតាបនិងឈើចេញអស់ដោយរត់គេចខ្លួនបាត់។
វត្ថុតាងត្រូវបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន។ចំណែកឈើរងចាំការវាស់វែងនៅពេលក្រោយ៕SRP




