ព័ត៌មានទាន់ហេតុការណ៍ :

លិខិតអ្នកអាន៖ ឈូសផ្នូរខ្មោច នៅក្រុងសៀមរាប សម្រាប់ធ្វើដីឡូតិ៍លក់

ចាប់ខ្លួនផ្កាយ២ម្នាក់ ករណីរត់ការចូលបម្រើការងារ ជាមន្ត្រីនគរបាល ជាង២ម៉ឺនដុល្លារ

អត្ថបទរបស់ សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ភាពស្មោះត្រង់»

រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកដំណើរការ ចម្រាញ់«មាស» លើកដំបូងនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

ក្រសួងថា៖ ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៥៥,០៥% ហើយ

ដណ្តើមកន្លែងប្រព្រឹត្តបទល្មើសនេសាទ ម្ខាងត្រូវចាប់ខ្លួន ម្ខាងរងរបួស

បើកម៉ូតូបុកត្រាក់ទ័រ ពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់ នៅស្រុកជីក្រែង

សមាគម​ចលនាយុវជនកម្ពុជា​ «ក្រុម​១៥៧» ស្រុកក្រឡាញ់​ ឧបត្ថម្ភអំណោយ ដល់ សាលាឃុំតាអាន និងពលរដ្ឋ៣គ្រួសារ​

អត្ថបទរបស់លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ការពឹងលើខ្លួនឯង»

ចោរលួចក្របី៤ក្បាលឡើងឡាន នៅស្រុកបាគង បានដោយសុវត្ថិភាព

ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១១:៤៩ ព្រឹក

សម្ដេច ហ៊ុន សែន អំពាវនាវ ដល់ប្រជាពលរដ្ឋ ឲ្យអនាមម័យ ផ្ទាល់ខ្លួនទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ១៩

GoalPropertyService

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ឲ្យអនាមម័យ ផ្ទាល់ខ្លួនទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ១៩។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាយើងទាំងអស់គ្នាត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការថែរក្សាសុខភាពអនាមម័យផ្ទាល់ខ្លួនទប់ស្កាត់ការឆ្លងរាលដាលជំងឺរលាកផ្លូវដង្ហើមកូវីដ១៩។ ជំងឺរាតត្បាតនេះងាយឆ្លងសាហាវខ្លាំងណាស់។ អញ្ចឹងហើយបានជាប្រទេសជាច្រើនកំពុងបិទប្រទេសដាក់បម្រាមហាមឃាត់មិនអោយពលរដ្ឋធ្វើដំណើរ។ សូមបងប្អូនឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល និងពាក់ម៉ាសការពារជំងឺឆ្លងគ្រប់ទីកន្លែង។ ទន្ទឹមនឹងនេះ សូមតាមដានព័ត៌មាននឹងស្តាប់តាមការណែនាំរបស់ក្រសួងសុខាអោយបានជាប់ជាប្រចាំ។

តាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក (WHO) មកដល់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០ នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុង ២១៦ប្រទេស គឺបានកើនឡើងជាង៦លាននាក់ (៦,២៨៧,៧៧១ នាក់) ក្នុងនោះអ្នកស្លាប់ក៏បានកើនដល់ ៣៧៩,៩៤១។ មកទល់ពេលនេះពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ចំពោះប្រទេសកម្ពុជាយើងវិញទោះបីចំនួនអ្នកឆ្លងតិចមែន តែក៏យើងមិនត្រូវធ្វេសប្រហែសមើលស្រាលជំងឺដ៏កាចសាហាវនេះឡើយ។

សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងចៀសផុតពីជំងឺឆ្លងកូវីដ១៩នៅទូទាំងប្រទេស៕SRP

Read Previous

ស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅស្រុកក្រឡាញ់ដោយគ្រោះថ្នាក់ចរាចរណ៍

Read Next

បុរសម្នាក់ដេកស្លាប់នៅស្រុកអង្គរជុំ