ព័ត៌មានទាន់ហេតុការណ៍ :

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ កន្លងមកទីផ្សារបន្លែក្នុងស្រុក មានតម្រូវការខ្ពស់ ក៏ប៉ុន្តែការផ្គត់ផ្គង់ ទាំងបរិមាណ និងគុណភាពនៅមានកម្រិត

ហែលឆ្លងទឹកស្ទឹងទំនប់តាគង់ មកដល់កន្លែងជ្រៅ បណ្តាលអោយលង់ស្លាប់

អ្នកតវ៉ា វិលត្រឡប់ទៅវិញ ក្រោយមន្ទីរការងារ សន្យាថា រកដំណោះស្រាយជូន

សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា សូមចូលរួម រំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំបំផុតចំពោះ លោក ជាង សុខា ដែលបានទទួលមរណភាព

អភិបាលខេត្តកំពង់ចាម៖ មាន​ផ្លូវ​ មានក្តីសង្ឃឹម ទីណា​មាន​ការ​អភិវឌ្ឍ ទីនោះ​ មានការរីកចម្រើន ​

សម្ដេច ស ខេង បង្ហាញលទ្ធផល ក្រុមការងារដោះស្រាយ មតិយោបល់ ឬសំណូមពរ នៅក្នុងទំព័រហ្វេសប៊ុក រយៈពេល៦ខែ

អាយស៊ីស៊ី-អង្គរ «ICC-Angkor» នឹងបើកកិច្ចប្រជុំ នៅថ្ងៃទី២៦ នឹង២៧

សម្តេច ហ៊ុន សែន ថ្លែងថា បានសរសេរលិខិត ទៅនាយករដ្ឋមន្ត្រី ឥណ្ឌា រួចហើយ ដើម្បីស្នើសុំ វ៉ាក់សាំងមមកចាក់ជូន ប្រជាពលរដ្ឋ

ផ្ទុះតវ៉ា ស្នេីអោយមន្ទីរការងារ ខេត្តសៀមរាប ជួយដោះស្រាយ ការបន្ថយ បុគ្គលិកចំនួន១៦១នាក់ របស់ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា VINCI/SCA/CAMS

សម្តេច ហ៊ុន សែន អញ្ជើញសម្ពោធ អគារទីស្តីការថ្មី ក្រសួងសាធារណការ នឹងវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន

ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២១ ម៉ោង ៤:១៤ ព្រឹក

សម្តេច ហ៊ុន សែន អញ្ជើញពិនិត្យ អគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកមិញបានអញ្ជើញពិនិត្យអគារទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អគារថ្មីរបស់គណបក្សប្រជាជនកម្ពុជា គឺបានសង់ឡើងនៅលើផ្ទៃដីទីតាំងអគារគណបក្សចាស់ ដែលមានទំហំដីប្រមាណ ១.៦ហិកតា ដែលមានកម្ពស់៥ជាន់។ ទំហំសំណង់អាគារគឺប្រមាណ ៥០,០០០ម៉ែត្រក្រឡា ដែលពេលនេះសាងសង់បាន៩៥%ហើយ។ អគារដ៏ធំស្កឹមស្កៃនេះត្រូវបានសាងសង់ឡើងរំលេចដោយក្បូរក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ និងមានសោភ័ណភាពល្អប្រណិតទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណៈជន។

ការកសាងអគារនេះត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ។ អគារនេះមានបណ្ដោយ១៥០ម៉ែត្រ, ទទឹង៧៤ ម៉ែត្រ, កម្ពស់អគារគិតអំពីទីលានមហាជនខាងមុខរហូតទៅដល់កំពូលពេជ្រ មានកម្ពស់៤៨ម៉ែត្រ។ ជាន់ផ្ទាល់ដីមានចំណតរថយន្តជាង៥០០ចំណត និងទីធ្លាមុខអាគារសម្រាប់មហាជនយើងអាចចតរថយន្តបាន៣០០គ្រឿង។ នៅជាន់លើគឺមានសាលសម្រាប់ប្រជុំជាលក្ខណៈមហាជន ឬក៏មិទ្ទិញបានចំនួនប្រមាណជា១ម៉ឺននាក់។

អគារនេះមានកម្ពស់០៥ ជាន់ ដោយមានសាលបដិសណ្ឋារកិច្ច ដែលមានក្រឡាផ្ទៃប្រមាណ ៣ពាន់ម៉ែត្រក្រឡា ដែលអាចដាក់មនុស្សអង្គុយបានប្រមាណជាង៤,០០០នាក់, មានអាហារដ្ឋាននៅផ្នែកខាងត្បូងអាគារ ដែលអាចដាក់មនុស្សបានចំនួន១២០នាក់ក្នុងមួយពេល។ អគារនេះមានបន្ទប់សោតទស្សន៍ បន្ទប់កាត់សក់ បន្ទប់រដ្ឋបាល មានបន្ទប់សម្រាប់ជនពិការ មានបន្ទប់ឃ្លាំង មានបន្ទប់សម្រាប់កងការពារ បន្ទប់ប្រជុំគណៈប្រចាំការ និងបន្ទប់ប្រជុំអន្តរជាតិ មានការិយាល័យសម្រាប់សម្រាក និងការិយាល័យសម្រាប់សម្ដេចប្រធានកិត្តិយស ការិយាល័យសម្រាប់ប្រឹក្សាគណៈអចិន្ត្រៃយ៍ ការិយាល័យដែលជាសាលសមាជិកអចិន្ត្រៃយ៍ និងបន្ទប់ទទួលទានអាហារ។ អគារនេះក៏មានសាលលៀងយភោជន៍ដាក់មនុស្សបាន១៥០នាក់ និងបន្ទប់រៀបចំអាហារ។ ចំណែកនៅជាន់ទី៥ មានសាលប្រជុំធំ ដែលមានចំនួនកៅអីអាចដាក់បានប្រមាណ ៣,៤៧៤ នាក់ មានទីសម្រាកនៅសងខាងដែលអាចដាក់មនុស្សបាន ៣៤៧០ នាក់ផងដែរ។

ចំពោះសោភ័ណភាពនៃការឌីហ្សាញអាគារនេះជារួមគឺមានរចនាបថថ្មីហៅថា រចនាបថរួមសម័យដោយសារមានរចនាបទបីរួមចូលគ្នាគឺ ទី១)រចនាបថប្រាសាទអង្គរវត្ត ទី២) រចនាបថបន្ទាយស្រី និងទី៣) រចនាបថកណ្ដាល ហើយបានរួមបញ្ចូលគ្នាយើងហៅថា “ រចនាបថរួមសម័យ” ។ វត្តមានអគារដ៏ធំស្កឹមស្កៃនេះគឺបង្ហាញឱ្យឃើញពីភាពរឹងមាំ និងជានិមិត្តរូបនៃការរួបរួម សាមគ្គីភាព និងភាពរុងរឿងដ៏អស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបង្អែកមិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជាតាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគតកាល៕SRP

Read Previous

ការ​អនុវត្ត​គម្រោង​​ មូលនិធិឃុំចំនួន០៥ ក្នុង​ស្រុក​ចំការ​លើ​​​​ ត្រូវ​បាន​ដំណើរ​ការ​​ដេញ​​ថ្លៃ​

Read Next

គូបូតាបុក ស្ត្រីម្នាក់ បណ្ដាលឲ្យស្លាប់ នៅឃុំរើល ខេត្តសៀមរាប