ព័ត៌មានទាន់ហេតុការណ៍ :

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ កន្លងមកទីផ្សារបន្លែក្នុងស្រុក មានតម្រូវការខ្ពស់ ក៏ប៉ុន្តែការផ្គត់ផ្គង់ ទាំងបរិមាណ និងគុណភាពនៅមានកម្រិត

ហែលឆ្លងទឹកស្ទឹងទំនប់តាគង់ មកដល់កន្លែងជ្រៅ បណ្តាលអោយលង់ស្លាប់

អ្នកតវ៉ា វិលត្រឡប់ទៅវិញ ក្រោយមន្ទីរការងារ សន្យាថា រកដំណោះស្រាយជូន

សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា សូមចូលរួម រំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំបំផុតចំពោះ លោក ជាង សុខា ដែលបានទទួលមរណភាព

អភិបាលខេត្តកំពង់ចាម៖ មាន​ផ្លូវ​ មានក្តីសង្ឃឹម ទីណា​មាន​ការ​អភិវឌ្ឍ ទីនោះ​ មានការរីកចម្រើន ​

សម្ដេច ស ខេង បង្ហាញលទ្ធផល ក្រុមការងារដោះស្រាយ មតិយោបល់ ឬសំណូមពរ នៅក្នុងទំព័រហ្វេសប៊ុក រយៈពេល៦ខែ

អាយស៊ីស៊ី-អង្គរ «ICC-Angkor» នឹងបើកកិច្ចប្រជុំ នៅថ្ងៃទី២៦ នឹង២៧

សម្តេច ហ៊ុន សែន ថ្លែងថា បានសរសេរលិខិត ទៅនាយករដ្ឋមន្ត្រី ឥណ្ឌា រួចហើយ ដើម្បីស្នើសុំ វ៉ាក់សាំងមមកចាក់ជូន ប្រជាពលរដ្ឋ

ផ្ទុះតវ៉ា ស្នេីអោយមន្ទីរការងារ ខេត្តសៀមរាប ជួយដោះស្រាយ ការបន្ថយ បុគ្គលិកចំនួន១៦១នាក់ របស់ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា VINCI/SCA/CAMS

សម្តេច ហ៊ុន សែន អញ្ជើញសម្ពោធ អគារទីស្តីការថ្មី ក្រសួងសាធារណការ នឹងវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន

ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២១ ម៉ោង ៥:២៩ ព្រឹក

លោកសៅសុខា គាំទ្រការចាប់ខ្លួនមន្ត្រីអាវុធហត្ថម្នាក់នៅខេត្តតាកែវ

ភ្នំពេញ៖លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការរបស់សមត្ថកិច្ច ដែលចាប់ខ្លួនមន្ត្រីអាវុធហត្ថម្នាក់នៅខេត្តតាកែវ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន និងជំរុញឱ្យស្វែងរកអ្នកពាក់ព័ន្ធ។
នៅរសៀលថ្ងៃទី៥ខែមិថុនា ម្សិលមិញ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថាជនល្មើសត្រូវតែបង្ក្រាបជាដាច់ខាត ទោះបីពាក់ឯកសណ្ឋានជាកម្លាំងសមត្ថកិច្ចអ្វីក៏ដោយ ក្នុងនោះអាវុធហត្ថត្រូវតែសំអាតមុនគេ ព្រោះជាមន្ត្រីប្រតិបត្តិច្បាប់ គ្មានយោគយល់អីទេ ហើយបើស្រាវជ្រាវរកឃើញពាក់ព័ន្ធ នរណាដែលមានភស្តុតាងច្បាស់លាស់ ត្រូវអនុវត្តច្បាប់ចំពោះជននោះទាំងអស់ ខ្ញុំស្អប់ពួកអាគ្រឿងញៀននេះណាស់ គ្មានការយោគយល់ គ្មានអាណិតអាសូរទេ គុណសម្បត្តិធ្លាប់មានកុំយក មកទូទាត់ជាមួយគុណវិបត្តិ ដាច់ខាតត្រូវតែបង្ក្រាប។

ការប្រកាសរបស់លោក សៅ សុខា បែបនេះបានធ្វើឡើងក្រោយមានករណីបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយដកហូតបានគ្រឿងញៀនជាង ០២គីឡូក្រាម កាំភ្លើង០២ដើម និងចាប់ខ្លួនប្រធានការិយាល័យគ្រឿងញៀន នៃអាវុធហត្ថខេត្តតាកែវ ជាមួយបក្ខពួកម្នាក់ទៀត ដែលជាអ្នកប្រព្រឹត្តបទល្មើសនេះ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើនៅថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ នៅចំណុចច្រមុះជ្រួកស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមាន៖ទី១-ឈ្មោះ ឈុន សុមេធា តួនាទីជា នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ពាក់ស័ក្ដិ៤ រស់នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ។ទី២-ឈ្មោះ កេន ចាន់រី  ភេទស្រី ភូមិគោកដូង ឃុំពេជសា ស្រុកកោះអណ្តែត ខេត្តតាកែវ។

ក្រោយឃាត់ខ្លួនកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានពន្លាតដែនដី ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តតាកែវ បន្ដទៅឆែរឆេរទីតាំងពីរកន្លែងទៀត ដោយមួយទីតាំងនៅផ្ទះជួលរបស់ជនសង្ស័យរកឃើញផ្លាកលេខម៉ូតូចំនួន០៣ និងទីតាំងទីពីរនៅផ្ទះរបស់សង្ស័យផ្ទាល់តែម្ដង ក្នុងស្រុកអង្គរបូរី រកឃើញអាវុធខ្លីអត់ច្បាប់ ០២ដើម កញ្ឆាមួយចំនួន និងប្រដាក់ថ្លឹងគ្រឿងញៀនមួយចំនួនផងដែរ។បច្ចុប្បន្នជនសង្ស័យ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំ ដើម្បីបញ្ជូនទៅចាត់ការបន្ដតាមនីតិវិធី៕SRP

Read Previous

អាជីវកម្ម០៧ទីតាំង ក្នុង​ក្រុង​កំពង់ចាម​ នឹងអនុវត្តតាមកិច្ចសន្យា ក្រោយទទួលបានការណែនាំអំពីច្បាប់

Read Next

រន្ទះបាញ់ សម្លាប់បុរសម្នាក់ នៅស្រុកសន្ទុក