ព័ត៌មានទាន់ហេតុការណ៍ :

កាត់ដីគម្របព្រៃឈើ «ជាង១៧២ហិកតា»នៅក្នុងខេត្តសៀមរាប ឲ្យឧកញ៉ាឡេង ណាវ៉ាត្រា

សម្ដេចហ៊ុន សែន ថ្លែងសុន្ទរកថា ក្នុងអង្គសន្និបាត អង្គការសហប្រជាជាតិលើកទី៧៦

អំណោយរបស់សម្ដេច ស ខេង ត្រូវបានចែកជូនប្រជាពលរដ្ឋ ចំនួន២៤៩គ្រួសារ

អតីតយុទ្ធជនម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ នៅស្រុកស្វាយលើ

ប្រធានទទួលស្គាល់ថា ពិតជាមានគ្រូពេទ្យខេត្តកំពង់ធំមួយចំនួន មិនបានយកចិត្តទុកដាក់សង្គ្រោះអ្នកជំងឺ

មន្ត្រីបង្រ្កាបរថយន្តដឹកផលិតផល មានដេីមកំណេីតពីរសត្វជិត២០តោន នៅខេត្តសៀមរាប

ក្រុមគយច្រកដូង ប្រើអំណាចគាបយកលុយខ្លាំងពេក អាជីវករដឹកទំនិញ ទ្រាំលែងបានផ្ទុះការតវ៉ា

ប្ដឹងថា ចោរប្លន់យកលុយជាង២ម៉ឺនដុល្លារ តាមពិតចាយអស់ ខ្លាចប្តីខឹង

សម្ដេច៖ វ៉ាក់សាំងក្រុមហ៊ុនចិន ចំនួន៣លានដូសទៀត ត្រូវបានដឹកមកដល់កម្ពុជា

កម្ពុជាសម្រេចចិត្តផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២១ ម៉ោង ៩:៥៦ ព្រឹក

សកម្មភាពដឹកជញ្ជូនឈើ ចេញពីស្រុកសណ្ដាន់ កើតមាន យ៉ាងអនាធិបតេយ្យ

GoalPropertyService

ខេត្តកំពង់ធំ៖មានការលើកឡើងថាក្រុមឈ្មួញនៅតែអាចដឹកជញ្ជូនឈើចេញពីទឹកដីស្រុកសណ្ដាន់យកទៅចែកចាយតាមដេប៉ូនានាក្នុងស្រុកបារាយណ៍និងស្រុកតាំងគោក យ៉ាងអនាធិបតេយ្យបំផុត ប៉ុន្តែការបង្ក្រាបបានតិចតួចទៅវិញ។

សេចក្ដីរាយការណ៍បានឲ្យដឹងថាឈ្មួញរកស៊ីដឹកឈើឈ្មោះ(ខ្លី)ត្រូវបានគេរាយការណ៍ថាបានដឹកជញ្ជូនមិនមានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះឡើយ។ ប្រការដែលឈ្មួញរូបនេះអាចដឹកជញ្ជូនឈើបានដោយសេរីបែបនេះទំនងមានការឃុបឃិតគ្នាជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធផងដែរ។

សេចក្ដីរាយការណ៍បានបន្តថាសកម្មភាពដឹកឈើ របស់ឈ្មោះ(ខ្លី)គឺដឹកចេញពីតំបន់ព្រៃឡង់ នៃទឹកដីស្រុកសណ្ដាន់ ដោយបានប្រើប្រាស់រថយន្តប្រភេទកូរ៉េជាយូណាស់មកហើយ។ក្នុងនោះមានឈ្មួញជាច្រើនទៀតបានធ្វើសកម្មភាពដឹកឈើ ចេញពីអូងាវ ពីតំបន់៩៩ និងឃុំមានរិទ្ធ និងចេញពីឃុំទំរីងបានដោយរលូនបើទោះបីជាមានការ រឹកបន្តឹងពីសំណាក់អាជ្ញាធរសមត្ថកិច្ចជំនាញក៏ដោយ ក៏ឈ្មួញឈើនៅតែអាចដឹកបានដដែល។

ប្រជាពលរដ្ឋតែងតែលើកឡើងថាសមត្ថកិច្ចជំនាញចាប់បានតែពលរដ្ឋដឹកបន្តិចបន្តួចយកមកប្រើប្រាស់លក្ខណ:គ្រួសារតែប៉ុណ្ណោះចំណែកឈ្មួញធំៗមិនត្រូវបានគេបង្ក្រាបនោះឡើយ។ពាក់ព័ន្ធករណីនេះលោកវែង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកសុខ លូ អភិបាលខេត្តកំពង់ធំ ជួយមើលមន្ត្រីជំនាញរបស់ខ្លួនផង៕SRP

 

Read Previous

អគ្គិភ័យបំផ្លាញ ផ្ទះពលរដ្ឋ ០២ខ្នង នៅស្រុកស្រីសន្ធរ

Read Next

ពលរដ្ឋហាក់មិនសប្បាយចិត្ត រឿងរថយន្តធំៗដឹកថ្ម បំផ្លាញផ្លូវ២ខ្សែ នៅស្រុកអង្គរជុំ