ព័ត៌មានទាន់ហេតុការណ៍ :

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ក្រសួងកសិកម្មអះអាងថា ក្នុងរយៈពេលប្រមាណជា៥ឆ្នាំកន្លងមកនេះ ពុំដែល បានរៀបចំបំពេញបែបបទ នាំចេញប្រភេទឈើរងការគំរាមកំហែង ជូនដល់ក្រុមហ៊ុនណាមួយ សម្រាប់ធ្វើការនាំចេញ ទៅក្រៅប្រទេស ឬហុងកុងនោះទេ

ចលនាយុវជន «ក្រុម១៥៧» ចុះចែកអំណោយនិងសម្ភារ ចំនួន៣គោលដៅ នៅក្នុងខេត្តសៀមរាប

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជា នៅស្អែកនេះ

ការឈូសឆាយ ដីព្រៃជាច្រើនហិកតា នៅស្រុកស្វាយលើ សង្ស័យមានការឃុបឃិតគ្នាជាប្រព័ន្ធ

សម្ដេច ស ខេង ផ្ញើសារលិខិតជូនពរ ក្នុងទិវារម្លឹកខួបថ្ងៃកំណើត នគរបាលជាតិ

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ៤:៥៨ ព្រឹក

លោក សេង លន ព្រួយបារម្ភ ការរំលោភយកដីព្រៃ ក្រៅតំបន់ ចំការពូជឈើគ្រញូង

ខេត្តសៀមរាប៖លោកសេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅនៃខេត្តសៀមរាប បានថ្លែងថាការលបលួចចូលកាប់ឈើនៅក្នុងតំបន់នេះ ត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង ក៏ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភខ្លាំងបំផុតនោះ គឺតំបន់ដីព្រៃក្រៅចំការពូជឈើគ្រញូងនោះ កំពុងទទួលរងនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ  ឆ្នាំ២០១៧-២០១៨និង២០១៩។

លោកសេង លន បន្តថាករណីនេះគឺដោយការកើតឡើងនូវអំពើឃុបឃិតគ្នាជាប្រព័ន្ធ រំលោភវាស់វែងផ្ទេរកម្មសិទ្ធិ លក់ ដូរ ដីព្រៃរបស់រដ្ឋ ដែលគ្រប់គ្រងដោយច្បាប់។
លោកក៏បានអំពាវនាវឲ្យបញ្ឈប់ការផ្ទេរសិទ្ធិរំលោភលើផ្ទៃដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយច្បាប់ផងដែរ។
លោកថ្លែងយ៉ាងដូច្នេះក្នុងពេលចុះប្រតិបត្តិការដាក់ពង្រាយកម្លាំងល្បាតព្រៃ និងបំពាក់បំរាមនៅតាមព្រំប្រទល់ រវាងដែនដីព្រៃរបស់រដ្ឋ និងដែនដីព្រៃរបស់សហគមន៍ នៅពីថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២០នេះ។
លោក សេង លន ក៏បានសំណូមពរសុំឲ្យអាជ្ញាធរស្រុកពាក់ព័ន្ធ សហការចូលរួមដោះស្រាយករណីរំលោភច្បាប់ព្រៃឈើដោយការឃុបឃិតគ្នា ខណៈដែលដីព្រៃរបស់រដ្ឋនៅក្នុងតំបន់គ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅប្រមាណជាង១ម៉ឺន៨ពាន់ហិកតា កំពុងបង្កឲ្យមានគ្រោះបាត់​បង់ដីព្រៃ ដោយការទិញលក់ដីព្រៃរបស់រដ្ឋ ដែលគ្រប់គ្រងដោយច្បាប់ ក្រោមអំពើឃុបឃិតគ្នាជាប្រព័ន្ធ៕SRP

Read Previous

គម្រោងចំនួន១០ សម្រាប់អភិវឌ្ឍផ្លូវ ក្នុង​ស្រុក​ព្រៃឈរ​ ដាក់ដេញថ្លៃ ទទួលបានជោគជ័យ

Read Next

លោកស្នងការខេត្តកំពង់ធំ អញ្ជើញបញ្ចុះបឋមសិលាសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡៅ