ព័ត៌មានទាន់ហេតុការណ៍ :

រដ្ឋមន្ត្រី ចម ប្រសិទ្ធ ស្នើអភិបាលខេត្តកែប ចាត់វិធានការ ជាបន្ទាន់ ចំពោះបុគ្គល ចាក់ដីរំលោភចូលដីស្រែអំបិល

ចលនាយុវជន «ក្រុម១៥៧» សាខា ខេត្តសៀមរាប នាំយកអំណោយ និងថវិកា ប្រគេនព្រះសង្ឃ គង់នៅវត្ត ឥន្ទ:បារមីសិរីរដ្ឋ

អរគុណ សប្បុរសជន បានឧបត្ថម្ភ សម្ភារ ដល់កាកបាទក្រហមខេត្តសៀមរាប

អភិបាលខេត្តកំពង់ចាម​ ជំរុញឲ្យពលរដ្ឋ​ ប្រកបមុខរបរផ្សេងៗ​ ដេីម្បីបង្កើនជីវភាព​

សម្តេច ហេង សំរិន ផ្តល់អំណោយស្បៀងអាហារ និងថវិកា ដល់អាជ្ញាធរភ្នំពេញ

កាកបាទក្រហម​ខេត្តកំពង់ចាម​ ទទួលបានការឧបត្ថម្ភ ជាង១២ម៉ឺនដុល្លារ

មេដឹកនាំឲ្យអគ្គិសនី រដ្ឋាករទឹក ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួលរបស់កម្មករ កម្មការនី ជាមុន

សម្ដេចប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់សប្បុរសជន បន្ដឧបត្ថម្ភគាំទ្រ កាកបាទក្រហមកម្ពុជា

នាយករដ្ឋមន្ត្រី អបអរសាទរ ទិវាពិភពលោក អឌ្ឍចន្ទក្រហម ៨ឧសភា

លោក ហ៊ុន ប៉ូគា នាំយកអំណោយ និងថវិកាជូននាយកសាលាបឋមសិក្សា ទៀ បាញ់ សែនជ័យគូលេន

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ៣:២៩ ព្រឹក

អ្នកខេត្តកំពតកំពុងតែមមាញឹកប្រមូលផលអំបិលនៅក្នុងខែមិថុនានេះ

ខេត្តកំពត៖ ប្រជាកសិករកំពុងមមាញឹកប្រមូលផលអំបិល ខណៈរដូវកាលប្រមូលផលជិតបិទបញ្ចប់។ លោក ប៊ុន បារាំង ប្រធានសហគមន៍ផលិតអំបិលខេត្តកំពត បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ការផលិតអំបិលក្នុងឆ្នាំ២០២០នេះ នៅក្នុងខេត្តកំពត មានការកើនឡើងជាងឆ្នាំទៅ ដោយសារតែមានពលកម្មគ្រប់គ្រាន់ ព្រមទាំងអាកាសធាតុក៍អំណោយផលល្អ។

លោក បន្តថា បច្ចុប្បន្ន ប្រជាកសិករកំពុងតែមមាញឹកប្រមូលផល ខណៈរដូវកាលប្រមូលផលជិតបិទបញ្ចប់នៅពាក់កណ្ដាលខែមិថុនានេះហើយ។ ក្នុងនោះដែរ ការផលិតអំបិល អាចទទួលបានផលប្រហែល៨ម៉ឺនតោន លើផ្ទៃដីជាង៤០០០ហិចតា ដែលមានក្រុមផលិតអំបិលចំនួន២០០ក្រុមសាមគ្គី។
លោកបានបញ្ជាក់ថា ឆ្នាំនេះការផលិតអំបិលរបស់ប្រជាកសិករទទួលបានផលល្អ ដូច្នេះគឺអាចគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក។

«សព្វថ្ងៃនេះពួកគាត់កំពុងផលិតផលិតមិនទាន់ចប់ ព្រោះមេឃអំណោយផលល្អយើងនៅផលិតបាន ពួកគាត់កំពុងធ្វើសកម្មភាពផលិត រហូតដល់ខែ៦ហើយ មេឃអត់ទាន់មានភ្លៀងធំ មានតិចតួច អញ្ចឹងយើងអាចផលិតបាន ហើយនៅតែបន្តផលិតរហូតដល់សព្វថ្ងៃនេះ»។

សូមបញ្ជាក់ថា កម្ពុជាត្រូវការអំបិលប្រមាណ១០ម៉ឺនតោនសម្រាប់ប្រើប្រាស់ ក្នុងមួយឆ្នាំៗ។ កាលពីឆ្នាំ២០១៩កន្លងទៅ កម្ពុជាបាននាំអំបិលចូលពីបរទេសប្រមាណ ៥ម៉ឺនតោន ដើម្បីបំពេញបន្ថែមតម្រូវការក្នុងស្រុក។

សហគមន៍អ្នកផលិតអំបិលខេត្តកំពត និងខេត្តកែប ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៤ ដែលចែកចេញជា ៧ មណ្ឌលគឺ មណ្ឌលបឹងទូក មណ្ឌលត្រើយកោះ មណ្ឌលបឹងរូងទី១ មណ្ឌលបឹងរូងទី២ មណ្ឌលសេះស មណ្ឌលកែប និងមណ្ឌលកំពង់ត្រាច ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ ផ្ដើមចេញពីឃុំបឹងទូក ស្រុកទឹកឈូ ទៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ជាប់ព្រំដែនវៀតណាម៕SRP

Read Previous

គម្រោង​​​អភិវឌ្ឍផ្លូវចំនួន​​០៦​​ ក្នុង​ស្រុកបាធាយ​ ត្រូវ​បាន​ដាក់​ដេញថ្លៃ

Read Next

លោកស៊ូ ចាន់ទ្រី ត្រូវបានពលរដ្ឋ ចោទថា យកលុយ៣៣លានរៀល ធានារត់ការ ដោះមនុស្សពីរនាក់ ឲ្យនៅក្រៅឃុំ តែទំនងស៊ីដាច់