ព័ត៌មានទាន់ហេតុការណ៍ :

កំសត់ ចូលលួចលុយ កន្លែងបុណ្យសព មិនសម្រេច តែបានប៉ោងមុខ

«នៅមុខអង្គរវត្តអច្ឆរិយ:បារមីដ៏ស័ក្តសិទ្ធ» លោកដួង តារា សូមជូនពរ ប្រជាពលរដ្ឋខ្មែរចៀសផុត ពីជំងឺឆ្លងកូវីដ -១៩​

ប្រកាសបិទផ្លូវមួយចំនួន នៅក្រុងសៀមរាប ដើម្បីប្រារព្ធពិធី បើកការសាងសង់៣៨ខ្សែ

បុគ្គលិក ក្រុមហ៊ុនបំពង់ទីបជ័រ បើករថយន្ត បុកម៉ូតូ បណ្តាលឲ្យ ប្ដីប្រពន្ធ ស្លាប់នៅនឹងកន្លែង

សម្ដេច ស ខេង ប្រាប់ក្រុមការងារត្រូវបម្រើពលរដ្ឋឱ្យបានល្អចៀសវាងការគៀបសង្កត់គំរាមកំហែង

សម្ដេច ហ៊ុន សែន កំពុងធ្វើដំណើរ មកកាន់ ខេត្តសៀមរាប

ទៅឆក់ត្រី បែជាស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម

សម្ដេចស ខេង ព្រួយបារម្ភ ព្រៃឈើ នៅតែ ទទួលរងការ កាប់បំផ្លាញ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន បុរស២នាក់ ករណីគ្រឿងញៀន

ល្បែងឡូតូ ចាក់លុយ តាមប្រព័ន្ធអុិនធើណេត បើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាត់ដំបង

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ២:១៤ ល្ងាច

លោកស៊ូ ចាន់ទ្រី ត្រូវបានពលរដ្ឋ ចោទថា យកលុយ៣៣លានរៀល ធានារត់ការ ដោះមនុស្សពីរនាក់ ឲ្យនៅក្រៅឃុំ តែទំនងស៊ីដាច់

ខេត្តកំពង់ធំ៖លោក ស៊ូ ចាន់ទ្រី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ត្រូវបានពលរដ្ឋចោទថា យកលុយ៣៣លានរៀល ដើម្បីធានារត់ការ ដោះមនុស្សពីរនាក់ ឲ្យនៅក្រៅឃុំ តែទំនងស៊ីដាច់ ព្រោះមនុស្សទាំង២នាក់នៅក្នុងឃុំដដែល។

ការចោទប្រកាន់នេះដោយពលរដ្ឋប្រាប់អ្នកសារព័ត៌មាន។នេះបើយោងតាមបណ្ដាញសារព័ត៌មានក្នុងស្រុកនៅល្ងាចថ្ងៃទី០៨ខែមិថុនាម្សិលមិញបានចេញផ្សាយដោយដកស្រង់សម្ដីការលើកឡើងរបស់ពលរដ្ឋចំនួនពីរនាក់ដែលតំណាងឲ្យពលរដ្ឋ១២គ្រួសារ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានបានបញ្ជាក់ថាអ្នកស្រី ចុង សៅនី និងអ្នកស្រី បេន យ៉ង់ រស់នៅភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាតំណាងស្របច្បាប់របស់ប្រជាពលរដ្ឋទាំង១២គ្រួសារ បានប្រាប់អ្នកសារព័ត៌មានផ្ទាល់មាត់ថាមានប្រជាពលរដ្ឋទាំង១២គ្រួសារ ជាសាច់ញាតិរបស់ជនជាប់ចោទកំពុងជាប់ឃុំក្នុងពន្ធនាគារ០២នាក់ ដោយថាលោកស៊ូ ចាន់ទ្រី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ បានយកលុយចំនួន៣៣លានរៀល ធានារត់ការដោះជនជាប់ចោទ ទាំងពីរនាក់ទីមួយ០១.ឈ្មោះ ឆាំ ឆាន ភេទប្រុសអាយុ៣៨ឆ្នាំ ទីពីរ០២.ឈ្មោះ ផន សុគា ភេទប្រុសអាយុ៣៤ឆ្នាំឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។ តែមិនដូចការសន្យានោះទេ ពេលពលរដ្ឋសួរនាំដំណឹងម្តងៗលោកស៊ូ ចាន់ទ្រី តែងតែឆ្លើយដោះសារថា បើចង់រួចខ្លួនពីគុកត្រូវប្រគល់ដីស្រែដែលកំពុងអាស្រ័យផលនោះឱ្យគេទៅគេដោះលែងហើយ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថាមូលហេតុដែលធ្វើឲ្យពួកគាត់រងគ្រោះយ៉ាងអយុត្តិធម៌រហូតមកដល់សព្វថ្ងៃនេះ ដោយ
កាលពីថ្ងៃទី១៣មេសាឆ្នាំ២០២០ មានសមត្ថកិច្ចជាច្រើននាក់ចុះទៅព័ទ្ធចាប់ខ្លួនពលរដ្ឋពីរនាក់ ដែលបច្ចុប្បន្នអ្នកទាំងពីរនាក់កំពុងជាប់ឃុំនៅពន្ធនាគារ ក្នុងចំណោមប្រជាពលរដ្ឋ១២គ្រួសារ ដែលធ្លាប់អាស្រ័យផលលើដីស្រែប្រាំង ក្នុងចំណុចបឹងត្រសែង ភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលធ្លាប់អាស្រ័យផលស្រូវជាង ១០ឆ្នាំកន្លងមកហើយ។ ការដែលសមត្ថកិច្ចចាប់ខ្លួនជនជាប់ចោទទាំងពីរនាក់ ធ្វើតាមពាក្យបណ្តឹងរបស់ឈ្មោះ ហេង ឃីន អនុប្រធានភូមិរកា និងឈ្មោះ លន់ គឿន ប្រធានសហគមន៍បឹងត្រសែង និងឈ្មោះ ខ្ចៅ សែន ជាមេឈ្មួញដីធ្លី ដោយចោទប្រកាន់ប្រជាពលរដ្ឋទាំងនោះថា ប៉ុនប៉ងសម្លាប់ពួកគេ កំពុងប្រើគ្រឿងចក្រកាយប្រឡាយ។

ប្រជាពលរដ្ឋបញ្ជាក់ថាបន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនប្រជាពលរដ្ឋ២នាក់ ដែលមានឈ្មោះខាងលើយកទៅដាក់ឃុំរួចមក ឈ្មោះ ស៊ូ ចាន់ទ្រី ដែលមានតួនាទីអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំប្រាប់ពួកគាត់ថា ឲ្យរកលុយឲ្យគាត់ដើម្បីធានាមនុស្សនៅក្រៅឃុំ។ ប្រជាពលរដ្ឋបញ្ជាក់បន្ថែមថានៅថ្ងៃទី១៨មេសាឆ្នាំ២០២០ ឈ្មោះ ស៊ូ ចាន់ទ្រី បានឲ្យនាងខ្ញុំឈ្មោះ បេន យ៉ង់ យកលុយចំនួន៣៣លានរៀល ទៅប្រគល់ឲ្យគាត់ ដើម្បីយកទៅរត់ការ ធានាមនុស្សដែលមានឈ្មោះដូចខាងលើបាននៅក្រៅឃុំជាបណ្ដោះអាសន្ន ។ ក្រោយពីទទួលបានលុយរួចហើយឈ្មោះ ស៊ូ ចាន់ទ្រី គាត់បានសន្យាថា ដើមខែឧសភា មនុស្សទាំងពីរនាក់ ដែលមានឈ្មោះដូចខាងលើនឹងនៅក្រៅឃុំហើយ។ ក៏ប៉ុន្តែការសន្យារបស់ឈ្មោះ ស៊ូ ចាន់ទ្រី មិនបានសម្រេចរហូតមកដល់ថ្ងៃនេះ។ ទើបធ្វើឲ្យប្រជាពលរដ្ឋទាំង១២ គ្រួសារកើតទុក្ខមិនសុខចិត្ត សុំឲ្យប្រព័ន្ធផ្សព្វផ្សាយជួយផ្សាយដំណឹងនេះ ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីជួយផ្តល់យុត្តិធម៌ដល់ពួកគាត់ផង។

ពាក់ព័ន្ធការចោទប្រកាន់របស់ពលរដ្ឋខាងលើនេះបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោក ស៊ូ ចាន់ទ្រី អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ នៅឡើយទេនាព្រឹកនេះ។

សូមរំលឹកថាមូលហេតុដែលនាំឲ្យប្រជាពលរដ្ឋឃាត់គ្រឿងចក្ររបស់ក្រុមឈ្មួញដីធ្លី កាលគ្រានោះ គឺដោយសារពួកក្រុមឈ្មួញនាំយកគ្រឿងចក្រទៅកាយប្រឡាយហ៊ុំព័ទ្ធយកដីស្រែរបស់ប្រជាពលរដ្ឋទាំង១២គ្រួសារ ធ្លាប់បានអាស្រ័យផលជាង ១០ឆ្នាំមកហើយថា ជាកម្មសិទ្ធិដីធ្លីរបស់ពួកគេទៅវិញ។ មិនតែប៉ុណ្ណោះ ក្រុមឈ្មួញទាំង០៣នាក់ បានប្តឹងធ្វើទុក្ខបុកម្នេញដេញចាប់ប្រជាពលរដ្ឋ ដាក់ពន្ធនាគារ យ៉ាងអយុត្តិធម៌ ផងដែរ។

ទោះយ៉ាងណាជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋនេះ បណ្ដាញសារព័ត៌មានសៀមរាប៉ុស្ដិ៍ មិនទាន់ទទួលបានការបកស្រាយបំភ្លឺពីឈ្មោះ ហេង ឃីន អនុប្រធានភូមិរកា និងឈ្មោះលន់ គឿន ប្រធានសហគមន៍បឹងត្រសែង និងឈ្មោះ ខ្ចៅ សែន នៅឡើយទេ៕SRP

Read Previous

អ្នកខេត្តកំពតកំពុងតែមមាញឹកប្រមូលផលអំបិលនៅក្នុងខែមិថុនានេះ

Read Next

ករណីជម្លោះបែកផ្សែង អ្នកលក់នំប៉័ងនឹងអ្នកលក់ពេជ្រ ក្នុងក្រុងសៀមរាប សមត្ថកិច្ច បញ្ជូនសំណុំរឿង ទៅតុលាការ