គ្រឿងចក្រ កំពុងសម្រុកកាយដីលក់ ដោយខុសច្បាប់ នៅឃុំអូតាគី ជំនាញថា «អត់ដឹងទេ»
ខេត្តឧត្តរមានជ័យ៖ រថយន្តរបស់ក្រុមហ៊ុនអូរខុង ដឹកអ្នកដំណើរពេលយប់បានក្រឡាប់ នៅស្រុកអន្លង់វែង បណ្ដាលឲ្យស្លាប់ក្មេង០២នាក់និងរបួស២២នាក់។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ពេលវេលាម៉ោង៥និង៥០នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ៦៧ ចំណុចស្ពាន ស្ថិតនៅភូមិអូរតាម៉ែង ឃុំស្រុកអន្លង់វែង។
សមត្ថកិច្ចបានឲ្យដឹងថាករណីនេះគឺដោយរថយន្តក្រុងក្រុមហ៊ុនអូរខុង ពាក់ស្លាកលេខភ្នំពេញ ៣D២៤២០ បានដឹកអ្នកដំណើរពេលយប់ មកពីភ្នំពេញ ឆ្ពោះមកស្រុកអន្លង់វែង ដល់ចំណុចកើតហេតុ បានបើកឆ្លាក់ពីលើផ្លូវចូលអូរ បណ្ដាលឲ្យស្លាប់ក្មេងប្រុស០២នាក់ និងរងរបួសធ្ងន់ស្រាលសរុបចំនួន២២នាក់តែម្ដង។ បច្ចុប្បន្នជនរងគ្រោះសមត្ថកិច្ចនិងក្រុមគ្រួពេទ្យបញ្ជូនទៅពេទ្យបង្អែកស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕SRP











