ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១០:២៤ ល្ងាច

ចាប់ស្ត្រីម្នាក់ លួចលុយអាជីវករ នៅផ្សារក្រោម ខេត្តសៀមរាប

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានអាជីវករនិងសន្តិសុខឃាត់ខ្លួន ប្រគល់ឱ្យនគរបាល បន្ទាប់ពីបានធ្វើសកម្មភាពលួចលុយពីស្ត្រីម្នាក់។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី ស្ថិតនៅចំណុចក្នុងបរិវេណក្នុងផ្សារក្រោមភូមិវិហាចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកវរសេនីយ៍ឯកណុប សារ៉ាក់អធិការនគរបាលក្រុងសៀមរាបបានដឹងថាជនសង្ស័យឈ្មោះយស់ ស្រីម៉ៅ ភេទស្រី  អាយុ៤៣ឆ្នាំមុខរបរពុំពិតប្រាកដ រស់នៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀនរាប ពាក់ព័ន្ធករណីអំពើលួច (យកប្រាក់)។
លោកវរសេនីយ៍ឯកណុប សារ៉ាក់ បន្តថានៅម៉ោងកើតហេតុជនសង្ស័យ បានដើរទៅផ្សារក្រោម គោលបំណងទៅទិញម្ហូប ពេលដើរទៅដល់កន្លែងលក់ចានឆ្នាំងស្រាប់តែឃើញមានស្រ្តីចំណាស់ម្នាក់ដើរចេញពីកន្លែងលក់ចានឆ្នាំបានបន្តិច កន្លែងនោះចង្អៀតមានមនុស្សច្រើន ខ្លួនក៏បានដើរតាមពីក្រោយហើយយកដៃស្ដាំលូកយកប្រាក់នៅហោប៉ៅខាងឆ្វេងរបស់ជនរងគ្រោះ មានទីលំនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានលុយចំនួន៥០ដុល្លារ និងប្រាក់ខ្មែរចំនួន២៨៤០០០រៀល។
លោកអធិការបន្តថាជនសង្ស័យក្រោយពីធ្វើសកម្មភាពលួចរួច ជនរងគ្រោះ ក៏ចាប់បានភ្លាម ហើយក៏មានសន្តិសុខផ្សារនាំយកទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដើម្បីសាកសួរ។ជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចពិតប្រាកដមែន។ករណីនេះដល់នគរបាលបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Read Previous

រយ:ពេលមួយខែឧសភា គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ធំ មាន១៧លើក កើនឡើង០៤លើក

Read Next

អាវុធហត្ថខេត្តកំពង់ធំ ប្រាប់ពលរដ្ឋ ឲ្យយកឯកសារពាក់ព័ន្ឋ មកយក ម៉ូតូ៥៩គ្រឿង ទៅវិញ ករណីបង្រ្កាប ល្បែងស៊ីសង