ព័ត៌មានទាន់ហេតុការណ៍ :

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ជួញដូរ សត្វត្រចៀកកាំ នៅផ្សារលើធំថ្មី ត្រូវបានអស់ល័ក្ខ

ពលរដ្ឋ ប្ដឹង លោកលួង ឃីន ទៅសាលាក្រុងសៀមរាប  ករណីសង្ស័យ សាងសង់សំណង់ ពុំមានច្បាប់អនុញ្ញាត

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ «ត្រូវចូលរួមការពារ សន្តិភាព ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ»

នាយករដ្ឋមន្ត្រី បរិច្ចាគម៉ាស២​លាន និង​សម្ភារ វេជ្ជសាស្ត្រ ​ជូន​រដ្ឋាភិបាល ​មី​យ៉ាន់​ម៉ា

 ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ ពិនិត្យ សេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយ លើកលែងទោស

អាជ្ញាធរអប្សរា ព្រមានៗ ទៀតហើយ លើអ្នកប្រកាសលក់ដី នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ

ឈ្មួញកាយដីលក់រាប់ខែ​ ជំនាញទើបដឹង នាំគ្នាចុះទៅបិទ អាជីវកម្ម

ចាប់៣នាក់ នៅក្រុងសៀមរាប ដកហូតគ្រឿងញៀន១២កញ្ចប់ នឹងរឹបអូសសម្ភារ សង្ស័យសារធាតុផ្សំ សម្រាប់ការផលិត

ទំនាស់ពាក្យសម្តី កាប់សម្លាប់គ្មា មិនប្រណីដៃ

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៧:៤៣ ល្ងាច

អំពើចោរកម្មចាប់ផ្ដើមកម្រើកយ៉ាងពេញបន្ទុកនៅក្រុងសៀមរាប

ខេត្តសៀមរាប៖ អំពើចោរកម្មហាក់បីកម្រើកឡើងវិញនៅក្រុងសៀមរាប មួយរយ:ពេលប៉ុន្មានសប្តាហ៍មកនេះ។ ជាក់ស្ដែងនៅវេលាម៉ោង០២និង៣០នាទីទាបភ្លឺ ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២០ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីជនសង្ស័យមិនស្គាល់មុខបានធ្វើ សកម្មភាពលួចយកម៉ូតូ០១គ្រឿង បានសម្រច នៅត្រង់ចំណុចខាងលើ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ.ឈ្មោះ សឿន សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើការក្នុងហាងស្រា រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ម៉ូតូដែលបាត់ម៉ាកScoopy សេ១១០សេរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខ សៀមរាប1AC:5183 លេខតួ-ម៉ាស៊ីន8131236

សមត្ថកិច្ចបានបញ្ជាក់ថាក្រោយធ្វើសកម្មភាពលួចបានសម្រេច ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់តែម្ដង។ បើតាមសមត្ថកិច្ចមូលហេតុជនរងគ្រោះបានទុកម៉ូតូចោលនៅខាងមុខបន្ទប់ជួលម្ចាស់ចូលទៅដេកក្នុងបន្ទប់។

បច្ចុប្បន្នជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប អោយជួយស្រាវជ្រាវ តាមចាប់ជនសង្ស័យ មកផ្ដន្ទាទោសតាមច្បាប់។

សូមបញ្ជាក់ថាកាលពីថ្ងៃទី០១ខែមិថុនាឆ្នាំ២០២០ ក៏មានករណីបាត់ម៉ូតូហុងដាសេរី២០២០មួយគ្រឿងផងដែរ នៅមន្ទីរព័ត៌មានខេត្តសៀមរាប ជាម៉ូតូរបស់មន្ត្រីបម្រើការងារនៅមន្ទីរព័ត៌មានខេត្តសៀមរាប ដោយចោរបានចូលលួចយកដោយសុវត្ថិភាព។ ទោះយ៉ាងណាពលរដ្ឋសង្ឃឹមថាសមត្ថកិច្ចនឹងបង្ក្រាបនូវអំពើចោរកម្មទាំងនេះឲ្យអស់ផងដែរ៕SRP

Read Previous

រថយន្តបុកម៉ូតូស្លាប់ម្នាក់ភ្លាមៗនៅស្រុកប្រាសាទបាគង

Read Next

លោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង នាំយកថវិកា៣ពាន់$ ជូនសាខាកាកបាទក្រហម ខេត្តសៀមរាប