Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
គំនុំ!កសិករម្នាក់ប្រើកាំបិតខ្វែវកាប់ប្រហារមេបញ្ជាការអាវុធហត្ថស្រុកគូលែន
មេរងគយកម្ពុជាម្នាក់ ត្រូវបានតុលាការរដ្ឋ Victoria ប្រទេសអូស្រ្តាលី ចោទប្រកាន់ពីបទ «រំលោភបំពានផ្លូវភេទលើក្មេងប្រុស» នៅតំបន់ឆ្នេរសមុទ្រសាធារណៈ តែករណីនេះលោកបដិសេធ
អភិបាលខេត្តកំពង់ធំ កំណត់ពេល១ខែ ឱ្យពលរដ្ឋ ដែលបូមរ៉ែរុះរើសម្ភារៈ និងបញ្ឈប់សកម្មភាពបង្ហូររ៉ែខុសច្បាប់
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ទាត់ចោលការអះអាងរបស់តំណាងថៃប្រចាំ UN និងដេញដោលចំៗបញ្ហាពលរដ្ឋកម្ពុជាជាង ២ម៉ឺននាក់នៅបន្តភៀសខ្លួន
អាជ្ញាធរចៅសង្កាត់ជ្រាវថា ក្រុមហ៊ុន សែន គីរី អេកូផាក មិនមែនជួសជុលគ្រាន់តែបង្គ្រប់កិច្ចនោះទេ
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កញ្ញា ២០២៦

គំនុំ!កសិករម្នាក់ប្រើកាំបិតខ្វែវកាប់ប្រហារមេបញ្ជាការអាវុធហត្ថស្រុកគូលែន

ខេត្តព្រះវិហារ៖កសិករម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗក្រោយពីបានប្រើកាំបិតចូលទៅកាប់ប្រហារមេបញ្ជាការកងរាជអាវុធហត្ថស្រុកគូលែនខណៈជនរងគ្រោះកំពុងដេកលេីអង្រឹងនៅលេីកញ្ចុះក្រោយផ្ទះបណ្ដាលឲ្យរងរបួសធន់។

យោងតាមរបាយការណ៍សមត្ថកិច្ចបានបង្ហាញថានៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៦ វវេលាម៉ោង ១៧ និង ៥១នាទី មានករណីហិង្សាដោយចេតនា ប្រើកាំបិតខ្វែវកាប់បង្កឲ្យរងរបួស១លើក លេីត្រចៀកស្ដាំបណ្តោយពីកញ្ចឹងកទៅលេីក្បាលប្រវែង២១សម។

របាយការណ៍បានបន្តថា ករណីនេះកើតហេតុនៅផ្ទះជនរងគ្រោះភូមិ ស្រយង់ត្បូង.ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ជនរងគ្រោះឈ្មោះ ចាន់ សុី ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន រស់នៅភូមិឃុំកេីតហេតុ។

ក្នុងរបាយការណ៍បានបញ្ជាក់ថា មុខសញ្ញាសង្ស័យឈ្មោះ លាង វាសនា ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំជាមួយគ្នា។មូលហេតុ ( គំនុំ)។

បន្ទាប់ពីកើតហេតុក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះបានបញ្ជូនទៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ខេត្តសៀមរាប។ មកដល់ពេលនេះ អ្នករងគ្រោះមិនទាន់បានមកដាក់ពាក្យបណ្តិងនៅឡើយទេ។

បញ្ជាក់ថាមុខសញ្ញាសង្ស័យ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកគូលែនដើម្បីបន្តនិតិវិធី៕SRP

Like 196
Comment 0
Share ចែកចាយ
Views 31.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កញ្ញា ២០២៦

មេរងគយកម្ពុជាម្នាក់ ត្រូវបានតុលាការរដ្ឋ Victoria ប្រទេសអូស្រ្តាលី ចោទប្រកាន់ពីបទ «រំលោភបំពានផ្លូវភេទលើក្មេងប្រុស» នៅតំបន់ឆ្នេរសមុទ្រសាធារណៈ តែករណីនេះលោកបដិសេធ

ភ្នំពេញ៖លោក សែ សុឃន អគ្គនាយករងគយកម្ពុជា១រូប ត្រូវបានតុលាការរដ្ឋ Victoria ប្រទេសអូស្រ្តាលី ចោទប្រកាន់ពីបទ «រំលោភបំពានផ្លូវភេទលើក្មេងប្រុស» នៅតំបន់ឆ្នេរសមុទ្រសាធារណៈ
តែករណីនេះនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក សែ សុឃន ដែលជាជនត្រូវចោទ បានចេញមកបដិសេធយ៉ាងដាច់អហង្ការ​ និងអះអាងថា លោកកំពុងរង់ចាំតស៊ូ ក្តីប្រឆាំងនឹងបទចោទប្រកាន់ទាំងនេះ ដើម្បីការពារភាពស្អាតស្អំ និងកិត្តិយស។

លោក សែ សុឃន បង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា៖ «ខ្ញុំបាទសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានចេញផ្សាយថា រូបខ្ញុំត្រូវបានតុលាការរដ្ឋវិកតូរីយ៉ា (Victoria) នៃប្រទេសអូស្ត្រាលី ចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទលើកុមារា កើតចេញពីហេតុការណ៌ កើតឡើងកាលពីប៉ុន្មានឆ្នាំមុននៅកំពង់ផែតំបន់ឆ្នេរសមុទ្រ Mordialloc នៃទីក្រុងមែលប៊ន (Melbourne) ដែលជាទីកន្លែងសាធារណៈដ៏ពេញនិយមមួយ។

ខ្ញុំសូមបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ទាំងនេះ។ ការចោទប្រកាន់ទាំងនេះ គឺមិនពិតឡើយ។ បច្ចុប្បន្នខ្ញុំកំពុងរង់ចាំតស៊ូក្តីប្រឆាំងនឹងបទចោទប្រកាន់ទាំងនេះ ដើម្បីការពារភាពស្អាតស្អំ និងកិត្តិយសរបស់ខ្ញុំ។ ដោយសាររឿងកំពុងស្ថិតនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ ខ្ញុំសូមមិនផ្តល់អត្ថាធិប្បាយបន្ថែមទៀតនៅពេលនេះទេ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន»។

តាមសារព័ត៌មានបរទេស បច្ចុប្ប​ន្នលោក សែ សុឃន កំពុងស្នាក់នៅប្រទេសអូស្ត្រាលី ដើម្បីតតាំងរឿងក្តីនេះ ដែលសវនាការរបស់លោកត្រូវបានកំណត់នៅខែវិច្ឆិកាខាងមុខ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 14.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កញ្ញា ២០២៦

អភិបាលខេត្តកំពង់ធំ កំណត់ពេល១ខែ ឱ្យពលរដ្ឋ ដែលបូមរ៉ែរុះរើសម្ភារៈ និងបញ្ឈប់សកម្មភាពបង្ហូររ៉ែខុសច្បាប់

ក្នុងពេលនេះ រដ្ឋបាលខេត្តកំពង់ធំបានជូនដំណឹង ឱ្យបញ្ឈប់ការរករ៉ែខុសច្បាប់ នៅតំបន់ខាងលើនោះទៀត។ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានកំណត់ពេលចំនួន១ខែ គិតពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឱ្យប្រជាពលរដ្ឋ ដែលចូលមកបូមរ៉ែរុះរើសម្ភារៈ និង បញ្ឈប់សកម្មភាពបង្ហូររ៉ែខុសច្បាប់តទៅទៀត។ ជាមួយគ្នានេះ មន្រ្តីជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដី ចុះធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងចាត់វិធានការច្បាប់ ចំពោះករណី ដែលរកឃើញបទល្មើស បន្ទាប់ពីសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ធំ ចូលជាធរមាន។

មន្ត្រីឧទ្យានុរក្ស កាលពីពេលថ្មីៗកន្លងមកនេះ បានចុះទប់ស្កាត់ និងបង្ក្រាបសកម្មភាពរុករក ឬបូមបង្ហូររ៉ែមាសខុសច្បាប់នៅតំបន់ជើងភ្នំជី ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ

មន្ត្រីឧទ្យានុរក្ស និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទប់ស្កាត់ និងបង្ក្រាបសកម្មភាពរុករក ឬបូមបង្ហូររ៉ែមាសខុសច្បាប់ ជាបន្តបន្ទាប់ នៅតំបន់ជើងភ្នំជី ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្រ្តស្រុកសណ្តាន់ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ជាមួយខេត្តក្រចេះ។ គិតត្រឹមខែសីហា ឆ្នាំ២០២៦ ក្រុមការងារបានចាប់យកម៉ាស៊ីបូម ចំនួន២៥គ្រឿង ក្បាលបូម១២គ្រឿង ទុយ៉ូបូមមួយចំនួន និងរុះរើទបង្ហូររ៉ែ និងសម្ភារៈមួយចំនួនផងដែរ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗ មានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាន ករណីមានការរករ៉ែក្នុងតំបន់ខាងលើបន្ថែមទៀត ដើម្បីការពារធនធានធម្មជាតិ និងទប់ស្កាត់ការប៉ះពាល់បរិស្ថាន។ បន្ថែមពីនេះ ក្រុមការងារបានកំពុងពិនិត្យ និងតាមដានលើករណីព័ទ្ធដីព្រៃធ្វើចំការ និងចិញ្ចឹមសត្វគោ ដោយគ្មានច្បាប់អនុញ្ញាត ចំនួន១កន្លែងផងដែរ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2.9K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កញ្ញា ២០២៦

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ទាត់ចោលការអះអាងរបស់តំណាងថៃប្រចាំ UN និងដេញដោលចំៗបញ្ហាពលរដ្ឋកម្ពុជាជាង ២ម៉ឺននាក់នៅបន្តភៀសខ្លួន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ បានចេញមុខបដិសេធទាំងស្រុង និងទាត់ចោលភ្លាមៗចំពោះសេចក្តីថ្លែងការណ៍របស់លោក ឆើតឆាយ ឆៃវ៉ាយវីដ (Cherdchai Chaivaivid) តំណាងអចិន្ត្រៃយ៍ថៃប្រចាំអង្គការសហប្រជាជាតិ (UN) ដែលបានព្យាយាមប្រើប្រាស់វោហារសាស្ត្រថ្លែងការណ៍លាបពណ៌ចោទប្រកាន់ប្រជាពលរដ្ឋកម្ពូជា និងអំពាវនាវឱ្យកម្ពុជាស្ងៀមស្ងាត់ឈប់លើកបញ្ហាព្រំដែនទៅកាន់វេទិកាអន្តរជាតិ។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឆ្លើយតបវិញថា ការអះអាងម្តងហើយម្តងទៀតរបស់ភាគីថៃ មិនអាចប្រែក្លាយការអះអាងឯកតោភាគីឱ្យក្លាយជាការពិតផ្លូវច្បាប់បានទេ។ ខ្សែព្រំដែនអន្តរជាតិមិនត្រូវបានកំណត់ដោយសេចក្តីថ្លែងការណ៍ ផែនទីឯកតោភាគី វត្តមានកងកម្លាំង ការដាក់ទូកុងតៗន័របិទផ្លូវ លួសបន្លា ឬស្ថានភាពដែលភាគីថៃបានបង្កើតឡើងនៅលើដីនោះឡើយ។ សូម្បីតែឯកសារផ្លូវការរបស់ក្រសួងការបរទេសថៃក៏ទទួលស្គាល់ថា ព្រំដែនកម្ពុជា–ថៃ មានមូលដ្ឋានពីអនុសញ្ញាបារាំង–សៀម ឆ្នាំ១៩០៤ សន្ធិសញ្ញាឆ្នាំ១៩០៧ និងផែនទីពាក់ព័ន្ធ ខណៈ MOU ឆ្នាំ២០០០ កំណត់ឱ្យការវាស់វែង និងខណ្ឌសីមាព្រំដែនត្រូវធ្វើរួមគ្នាតាមរយៈ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោល (JBC)។

ហេតុដូច្នេះ បើភាគីថៃជឿជាក់ថា តំបន់ដែលខ្លួនកំពុងអះអាងជាទឹកដីរបស់ខ្លួននោះមានមូលដ្ឋានគតិយុត្តច្បាស់លាស់ សូមយកផែនទី កូអរដោនេ និងឯកសារគតិយុត្តមកផ្ទៀងផ្ទាត់ជាមួយកម្ពុជាតាមយន្តការ JBC ដែលភាគីទាំងពីរបានព្រមព្រៀងរួចហើយ។ ការប្រើកងកម្លាំង ការដាក់លួសបន្លា ទូកុងតឺន័រ ការជីកលេណដ្ឋាន ឬការបង្កើតស្ថានភាពជាក់ស្តែងនៅលើដី មិនអាចបង្កើតខ្សែព្រំដែន ឬសិទ្ធិអធិបតេយ្យស្របច្បាប់បានឡើយ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្តថា ការលើកឡើងរបស់ថៃអំពី «ជម្រកតាំងពីទសវត្សរ៍ឆ្នាំ១៩៧០» ក៏មិនអាចជំនួសចម្លើយចំពោះបញ្ហាស្នូលបច្ចុប្បន្នបានដែរ។ បញ្ហាដែលត្រូវដោះស្រាយនៅថ្ងៃនេះ គឺប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់នៅតែមិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួន ខណៈយោធាថៃនៅតែបន្តកាន់កាប់ដោយខុសច្បាប់លើទឹកដី ដែលជាដែនអធិបតេយ្យរបស់កម្ពុជា។ នៅចុងខែកក្កដា ឆ្នាំ២០២៦ តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិក៏បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០នាក់នៅតែភៀសខ្លួន។

ដូច្នេះ យើងចាត់ទុកការបន្តយកប្រវត្តិសាស្ត្រដោយជ្រើសរើសតែចំណុចមានប្រយោជន៍សម្រាប់ថៃខ្លួនឯង និងការចោទប្រកាន់ប្រជាពលរដ្ឋកម្ពុជា មកបកស្រាយជំនួសស្ថានភាពបច្ចុប្បន្ន ថាជា ការបង្វែរចំណាប់អារម្មណ៍ចេញពីសំណួរស្នូលដែលភាគីថៃត្រូវឆ្លើយ៖ «តើហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែរ នៅតែមិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួន ហើយហេតុអ្វីបានជាការវាស់វែងរួមតាម JBC មិនត្រូវបានយកមកធ្វើជាមធ្យោបាយកាត់សេចក្តីលើការអះអាងដីធ្លីទាំងនេះ?»

ជាពិសេស ភាគីថៃខ្លួនឯងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា ភាគីទាំងពីរត្រូវរក្សាទីតាំងកម្លាំងដោយគ្មានការរុលទៅមុខ ការរៀបចំក្រោមបទឈប់បាញ់ មិនប៉ះពាល់ដល់ការខណ្ឌសីមា និងព្រំដែនអន្តរជាតិ ត្រូវប្រគល់ការវាស់វែងទៅ JBC ហើយត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងតំបន់រងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ហេតុនេះ ការអះអាងថា ថៃ «គោរពបទឈប់បាញ់» មិនអាចវាស់ត្រឹមតែថា មិនមានការបាញ់ប្រហារទ្រង់ទ្រាយធំនោះទេ។ ត្រូវវាស់តាមការអនុវត្តខ្លឹមសារទាំងមូលនៃកិច្ចព្រមព្រៀង រួមទាំងការមិនរុលកម្លាំង ការមិនបង្កើតស្ថានភាពថ្មីនៅលើដី ការមិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការកំណត់ព្រំដែន និងការធានាឱ្យជនស៊ីវិលអាចវិលត្រឡប់ទៅផ្ទះបាន។

លោកបណ្ឌិត ទូចសុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់បន្ថែមថា ចំពោះការអំពាវនាវឱ្យកម្ពុជាកុំលើកបញ្ហាព្រំដែនទៅវេទិកាអន្តរជាតិ យើងសង្កត់ធ្ងន់ថា កម្ពុជាមិនអាចត្រូវបានទាមទារឱ្យស្ងៀមស្ងាត់ ខណៈបញ្ហាដែលប៉ះពាល់ដល់អធិបតេយ្យភាព បូរណភាពដែន និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជានៅតែមិនទាន់ត្រូវបានដោះស្រាយ។ ការលើកបញ្ហាតាមមធ្យោបាយសន្តិវិធី ស្របនឹងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលតម្រូវឱ្យរដ្ឋដោះស្រាយវិវាទដោយសន្តិវិធី និងគោរពអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់គ្នាទៅវិញទៅមក។

ដរាបណាយោធាថៃនៅតែមានសកម្មភាពរំលោភលើអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ខ្លួនដោយខុសច្បាប់ ការរារាំងប្រជាពលរដ្ឋមិនឱ្យវិលត្រឡប់ទៅលំនៅឋាន ឬការបង្កើតស្ថានភាពថ្មីនៅលើដី កម្ពុជានឹងនៅតែត្រូវបន្តផ្ដល់សិទ្ធិដោយច្បាប់ក្នុងការនិយាយ បន្តបង្ហាញភស្តុតាង និងបន្តលើកបញ្ហាទាំងនេះនៅគ្រប់យន្តការសន្តិវិធី ទាំងទ្វេភាគី តំបន់ និងអន្តរជាតិ។

រឿងតែមួយគត់ គឺភាគីថៃត្រូវគោរពឯកសារដែលខ្លួនបានចុះហត្ថលេខា និងដោះស្រាយការខ្វែងគំនិតតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀង។ បើអះអាងថាជាទឹកដីរបស់ខ្លួន សូមបង្ហាញមូលដ្ឋានគតិយុត្ត។ បើអះអាងថាគោរពបទឈប់បាញ់ សូមអនុវត្តខ្លឹមសាររបស់បទឈប់បាញ់ឱ្យបានពេញលេញ។ ការអះអាងឯកតោភាគីមិនអាចបង្កើតព្រំដែនបានទេ។ ស្ថានភាពដែលបង្កើតឡើងដោយកម្លាំងមិនអាចជំនួសការវាស់វែងតាមច្បាប់បានឡើយ។ ឯការស្នើឱ្យកម្ពុជាស្ងៀមស្ងាត់ ក៏មិនអាចធ្វើឱ្យបញ្ហាដែលនៅមានជាក់ស្តែងលើដីបាត់ទៅបានដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កញ្ញា ២០២៦

អាជ្ញាធរចៅសង្កាត់ជ្រាវថា ក្រុមហ៊ុន សែន គីរី អេកូផាក មិនមែនជួសជុលគ្រាន់តែបង្គ្រប់កិច្ចនោះទេ

ចំណែកលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឱ្យដឹងថា បើទោះបីជាក្រុមហ៊ុន សែន គីរី អេកូផាក មានច្បាប់ លិខិតអនុញ្ញាតត្រឹមត្រូវចេញដោយរដ្ឋបាលខេត្តសៀមរាប ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល រួមទាំងកិច្ចសន្យាការពារបរិស្ថាន ចេញដោយក្រសួងបរិស្ថាន ក៏ដោយតែក្រុមហ៊ុនត្រូវបង្កើនការជួសជុល និងថែទាំផ្លូវឱ្យបានជាប្រចាំ តាមកិច្ចសន្យា លើលិខិតអនុញ្ញាត មិនមែនជួសជុលគ្រាន់តែបង្គ្រប់កិច្ចនោះទេ។

ជុំវិញករណីការអនុវត្តគម្រោងវិនិយោគស្ដារឃ្លាំងទឹកទំនប់៧៨ ដោយដឹកជញ្ជូនអាចម៍ដីបំផ្លាញផ្លូវយ៉ាងធ្ងន់ធ្ងរជាច្រើន ក្នុងមូលដ្ឋាន អាជ្ញាធរខេត្តសៀមរាប បានប្រាប់ឱ្យក្រុមហ៊ុន សែន គីរី អេកូផាក អនុវត្តតាមកិច្ចសន្យា និងជួសជុលផ្លូវដែលរងខូចខាត។

លោក ឌី រ៉ាដូ អភិបាលរងខេត្ត កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចម្រុះ ប្រជុំពិភាក្សា និងចុះពិនិត្យផ្លូវចេញ -ចូលការដ្ឋានស្ដារឃ្លាំងទឹកទំនប់៧៨ របស់ក្រុមហ៊ុន សែន គីរី អេកូផាក។

នៅក្នុងកិច្ចប្រជុំ អភិបាលរងខេត្តសៀមរាបរូបនេះបានប្រាប់ឱ្យក្រុមហ៊ុន ដែលទទួលបានច្បាប់អនុញ្ញាតស្ដារឃ្លាំងទឹកទំនប់៧៨ ធ្វើការជួសជុល និងកែលម្អផ្លូវប្រវែងជិត ៣គីឡូម៉ែត្រ ត្រង់ចំណុចភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប បន្ទាប់ពីការអនុវត្តគម្រោងវិនិយោគមួយរយៈ បង្កឱ្យផ្លូវរងការខូចខាត ជាហេតុនាំឲ្យប្រជាពលរដ្ឋ ពិបាកធ្វើដំណើរជាពិសេស ក្នុងរដូវវស្សានេះ។

លោក ឌី រ៉ាដូ មានប្រសាសន៍ថា ការប្រជុំនេះមានគោលបំណងសម្របសម្រួល និងស្វែងរកដំណោះស្រាយ រួមគ្នារវាងអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងតំណាងប្រជាពលរដ្ឋ ដើម្បីជួសជុលផ្លូវ និងរៀបចំការធ្វើចរាចរណ៍ឡើងវិញ។

អភិបាលរងខេត្តសៀមរាប ក៏បានជំរុញឱ្យក្រុមហ៊ុនសែន គីរី អេកូផាក ទទួលខុសត្រូវជួសជុលផ្លូវនេះឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋ អាចធ្វើដំណើរបានស្រួល ដោយជំហានដំបូង ក្នុងដំណាក់កាលកម្ពុជាកំពុងទទួលរងឥទ្ធិពលសម្ពាធទាប ធ្វើឱ្យមានភ្លៀងធ្លាក់សឹងរាល់ថ្ងៃនេះ ត្រូវដោះស្រាយជួសជុល ចាក់លុបជង្ហុកធំៗ នឹងក្រោយពេលអាកាសធាតុល្អគ្មានភ្លៀងធ្លាក់ ត្រូវធ្វើការចាក់គ្រួសក្រហមសម្រួល កុំឱ្យមានការរអិល ព្រមទាំងជំរុញឲ្យមានការចាក់បេតុង ឬធ្វើផ្លូវកៅស៊ូ នារដូវប្រាំងខាងមុខផងដែរ។

ជាមួយគ្នានេះផងដែរ តំណាងប្រជាពលរដ្ឋភូមិបុស្សក្រឡាញ់ បានស្នើឱ្យក្រុមហ៊ុនជួយជួសជុល តាមជំហានដូចជា ស្ដារប្រឡាយ សងខាងផ្លូវដើម្បីបញ្ចៀសទឹក , ឈូស គៀរសម្រួលផ្លូវ ឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបាននារដូវភ្ជុំបិណ្ឌ, អាកាសធាតុល្អ ផ្អាកភ្លៀង ក្រុមហ៊ុនជួយចាក់ថ្ម Mix ,ពេលគម្រោងសម្រេចបាន ៨០%-៩០% ត្រូវធ្វើផ្លូវបេតុងឬកៅស៊ូ និងផ្អាកការដឹកជញ្ជូនពេលមានភ្លៀង និងក្រោយពេលភ្លៀងមួយថ្ងៃទើបអាចដឹកបានវិញ។

ក្រោយមានការសម្របសម្រួលមពីក្រុមការងារចម្រុះ ក្រុមហ៊ុន សែន គីរី អេកូផាក បានទទួលស្គាល់ថា ការអនុវត្តគម្រោងស្ដារទំនប់ទឹក៧៨ ក្រុមហ៊ុនទើបអនុវត្តបានរយៈពេល៦ខែប៉ុណ្ណោះ ហើយក្រុមហ៊ុនក៏បានជួសជុលផ្លូវ ដោយចាក់ដីសរ ជាបណ្ដើរៗដែរ តែដោយសាររដូវភ្លៀងទើបបណ្ដាលឲ្យផ្លូវមានសភាពជោគជាំ ពិបាកក្នុងការជួសជុលភ្លាមៗ។

ជាមួយគ្នានេះ ក្រុមហ៊ុនសម្រេចជួសជុលផ្លូវបណ្ដោះអាសន្ន ទៅតាមបច្ចេកទេស ដែលអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរបាន ក្រោយចប់កិច្ចប្រជុំ និងសម្រេចថា ក្រោយមេឃផ្អាកភ្លៀង និងរៀបចំជួសជុលដោយចាក់កម្ទេចថ្មដើម្បីលុបក្រឡុក និងចាក់គ្រួសក្រហម ឬថ្មMix ទៅតាមជំហាន និងលទ្ធភាពរបស់ក្រុមហ៊ុនជាបន្តបន្ទាប់ និងស្នើដំណើរការអាជីវកម្មជាធម្មតាដើម្បីឲ្យក្រុមហ៊ុន អាចមានចំណូលដើម្បីចំណាយទៅលើការជួសជុលផ្លូវខាងលើនេះផងដែរ។

តំណាងក្រុមហ៊ុន ក៏បានបញ្ជាក់ថា ក្រោយគម្រោងជំហានទីមួយបញ្ចប់ ក្រុមហ៊ុនត្រូវផ្លាស់ប្ដូរទៅប្រើផ្លូវដឹកជញ្ជូនមួយទៀត ហើយក្រុមហ៊ុន និងសន្យាជួសជុលផ្លូវនេះឱ្យបានស្អាត ឬប្រសិនបើមានលទ្ធភាពក្រុមហ៊ុននិងចាក់ជាផ្លូវកៅស៊ូជូនប្រើប្រាស់។

សូមរំលឹកថា កំណាត់ផ្លូវដែលរងការខូចខាតខាងលើមានប្រវែងប្រមាណ ២ ៩០០ម៉ែត្រ ហើយកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ប្រជាពលរដ្ឋមួយចំនួនក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ បានធ្វើការបិទផ្លូវ មិនឱ្យរថយន្តដឹកដីរបស់ក្រុមហ៊ុន សែន គីរី អេកូផាក ធ្វើដំណើរឆ្លងកាត់បណ្ដោះអាសន្ន ដើម្បីទាមទាររកដំណោះស្រាយផងដែរ៕SRP

Like 198
Comment 0
Share ចែកចាយ
Views 15.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កញ្ញា ២០២៦

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញឱ្យម្ចាស់អាជីវកម្មទេសចរណ៍ ឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថល និងគ្រប់គ្រងទិន្នន័យ ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម

ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «របៀបវារៈឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំទេសចរណ៍ឡើងវិញ» នៅខេត្តសៀមរាប នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម និងម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ប្រឹងប្រែងប្រើប្រាស់ប្រព័ន្ធឌីជីថល និងការគ្រប់គ្រងទិន្នន័យ ដើម្បីវាយតម្លៃតម្រូវការ និងកែលម្អគុណភាពសេវាកម្មរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីពង្រឹងភាពប្រកួតប្រជែង ត្រៀមលក្ខណៈឱ្យបានល្អប្រសើរក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងរដូវទេសចរណ៍មមាញឹក ក៏ដូចជាត្រៀមខ្លួនទទួលយកព្រឹត្តិការណ៍អន្តរជាតិធំៗនាពេលខាងមុខ។

ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ថា ប្រធានបទនេះពិតជាមានសារៈសំខាន់ និងឆ្លើយតបទៅនឹងមាតិកាថ្មីៗនៃវិស័យទេសចរណ៍ និងជំរុញឱ្យយើងគិតគូរឡើងវិញអំពីការគ្រប់គ្រងគោលដៅទេសចរណ៍ ការអភិវឌ្ឍផលិតផលទេសចរណ៍ការណ៍ធ្វើទីផ្សារ និងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ដោយការចាប់យកសក្ដានុពលនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីគាំទ្រដល់ការរៀបចំផែនការ និងការសម្រេចឱ្យកាន់តែត្រឹមត្រូវទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ទៀតថា បច្ចុប្បន្នបច្ចេកវិទ្យាឌីជីថល និង AI កំពុងក្លាយជាកម្លាំងចលករសំខាន់ក្នុងការបម្លែងវិស័យទេសចរណ៍ ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យក្នុងការជំរុញកម្ពុជាចាប់យកបច្ចេកវិទ្យាឌីជីថល និង AI សម្រាប់ការរៀបចំគោលនយោបាយ អភិវឌ្ឍផលិតផលទេសចរណ៍ ការធ្វើទីផ្សារ និងការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។ ជាមួយគ្នានេះ ការពង្រឹងការតភ្ជាប់ឌីជីថល ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការចែករំលែកបទពិសោធន៍ និងការប្រកាសដាក់ឲ្យអនុវត្តដោយកម្ពុជាលើវិធាន «ឡាប៊ែលអាស៊ានសុវត្ថិភាព និងភាពកក់ក្ដៅ» ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាព និងអនាម័យសេវាកម្មទេសចរណ៍ សំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយចីរភាព និងភាពធន់។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា ឌីជីថល និងបញ្ញា សិប្បនិម្មិត កំពុងក្លាយជាកត្តាសំខាន់សម្រាប់ការផ្លាស់ប្តូររបៀបធ្វើដំណើរ ការស្វែងរក ព័ត៌មាន ការកក់សេវា និងការទទួលបទពិសោធន៍របស់ភ្ញៀវទេសចរ។ ការប្រើប្រាស់ Digital និង AI ក្នុងវិស័យទេសចរណ៍ អាចជួយពង្រឹង ការផ្សព្វផ្សាយគោលដៅទេសចរណ៍ ផ្តល់ព័ត៌មានបានរហ័ស ជួយរៀបចំផែនការ ធ្វើដំណើរតាមតម្រូវការរបស់ភ្ញៀវ វិភាគទិន្នន័យ កែលម្អគុណភាពសេវាកម្ម និងគ្រប់គ្រង លំហូរភ្ញៀវឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនេះ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង AI ក៏ត្រូវយកចិត្តទុកដាក់លើ សុវត្ថិភាពទិន្នន័យ ភាពឯកជន សន្តិសុខឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីធានាឱ្យបច្ចេកវិទ្យាផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ភ្ញៀវទេសចរ អាជីវកម្ម និងសហគមន៍មូលដ្ឋាន៕SRP

អត្ថបទ៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 196
Comment 0
Share ចែកចាយ
Views 1.8K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២៦


បែកធ្លាយតុលាការខេត្តសៀមរាប ចេញដីកាកោះហៅ
លោកង៉ាយ ម៉េងលី  ពីបទៈ ឆបោក និងសមគំនិតក្នុងអំពើឆបោក

ខេត្តសៀមរាប៖ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លោក ង៉ិល សុវណ្ណារិទ្ធ បានចេញដីកាកោះលើកទី២ កោះហៅ ឈ្មោះ ង៉ាយ ម៉េងលី ដំណើររឿង៖ ពីបទៈ ឆបោក និងសមគំនិតក្នុងអំពើឆបោក។

នេះបើតាមដីការបស់សាលាដំបូងខេត្តសៀមរាប ចេញកាលពីចុងខែ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ទើបទទួលបាន។

ដីកាកោះហៅនេះ សំណុំរឿងលេខ ២២ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់អយ្យការអម សាលាដំបូងខេត្តសៀមរាប។

នៅក្នុងដីកាបានបញ្ជាក់ថា ជម្រាបមក ៖ ឈ្មោះ ង៉ាយ ម៉េងលី ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន នៅបុរីទេសចរណ៍អាគារថ្មី ភូមិគោកត្នោត ឃុំកណ្តែត ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជា ជនសង្ស័យ។

ឲ្យចូលមកកាន់អយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃ..សុក្រ…ទី១៣.ខែ.មីននា.ឆ្នាំ២០២៦ វេលាម៉ោង២. និង៣០នាទីរសៀល (បន្ទប់លេខ ក១១)។ ដើម្បី ៖ សួរចម្លើយ។

ពីដំណើររឿង៖ ពីបទៈ ឆបោក និងសមគំនិតក្នុងអំពើឆបោក ប្រព្រឹត្តនៅភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០២៥។

បើតាមប្រភពព័ត៌មានបានទម្លាយឲ្យដឹងថា ការដែលសាលាដំបូងខេត្តសៀមរាបចេញដីកាកោះហៅ លោកង៉ាយ ម៉េងលី  ពីបទៈ ឆបោក និងសមគំនិតក្នុងអំពើឆបោក សង្ស័យពាក់ព័ន្ធករណីលក់ដីឡូតិ៍ឲ្យអតិថិជន ប៉ុន្តែមិនមានដីឱ្យអតិថិជន នៅស្រុកស្វាយលើ។

ចំពោះករណីនេះ សារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីលោកង៉ាយ ម៉េងលី បាននៅឡើយទេគិតត្រឹមថ្ងៃចន្ទ ទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦នេះ៕SRP







Like 200
Comment 0
Share ចែកចាយ
Views 108.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២៦

គយឃាត់ជនបរទេស ២នាក់ បង្កប់សារធាតុញៀនកូកាអ៊ីន បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់

ភ្នំពេញ៖អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអះអាងថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរមកដល់នៃអាកាសយានដ្ឋានអន្តរជាតិតេជោ មន្ត្រីគយនិងរដ្ឋាករសហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ២នាក់ ដែលបានធ្វើដំណើរចូលមកព្រះរាជាណាចក្រកម្ពុជា។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថាជាលទ្ធផល ក្រុមការងារបានរកឃើញដុំម្សៅពណ៌ស សង្ស័យជាសារធាតុញៀនប្រភេទកូកាអ៊ីន ចំនួន ២ ដុំ មានទម្ងន់សុទ្ធសរុប ៦ ០០៩ ក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់។

បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារបានប្រគល់ជនសង្ស័យទាំង ២ នាក់ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។SRP

Like 197
Comment 0
Share ចែកចាយ
Views 5.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កញ្ញា ២០២៦

ធ្វើកិច្ចសន្យាមគ្គុទ្ទេសក៍ទេសចរណ៍ ក្រោយអត្ថាធិប្បាយអំពីចម្លាក់អប្សរានៅលើជញ្ជាំងប្រាសាទថា «កាន់ការ៉េមញ៉ាំ»

ខេត្តសៀមរាប៖មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងករណីមគ្គុទ្ទេសក៍ទេសចរណ៍មួយរូប ដែលបានជូនភ្ញៀវទេសចរមួយក្រុមទស្សនាប្រាសាទ និងបានធ្វើអត្ថាធិប្បាយអំពីចម្លាក់អប្សរានៅលើជញ្ជាំងប្រាសាទថា «កាន់ការ៉េមញ៉ាំ» ដែលជាការបកស្រាយមិនសមស្រប និងអាចបង្កឱ្យមានការយល់ច្រឡំអំពីអត្ថន័យ សិល្បៈ វប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ ក្រុមការងារមន្ទីរទេសចរណ៍ខេត្តសៀមរាប ដឹកនាំដោយលោក ធោម សេរីវុឌ្ឍ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានអញ្ជើញមគ្គុទ្ទេសក៍ទេសចរណ៍រូបនោះមកជួប ដើម្បីធ្វើការណែនាំ និងអប់រំអំពីការអនុវត្តវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ឱ្យបានត្រឹមត្រូវ។

ក្នុងជំនួបនេះ ក្រុមការងារបានណែនាំឱ្យមគ្គុទ្ទេសក៍ទេសចរណ៍រូបនោះ បញ្ឈប់ការធ្វើអត្ថាធិប្បាយ ឬការបកស្រាយព័ត៌មានណាមួយដែលគ្មានមូលដ្ឋានច្បាស់លាស់ ខុសពីការពិត ឬប្រាសចាកពីខ្លឹមសារប្រវត្តិសាស្ត្រ វប្បធម៌ សិល្បៈ ប្រពៃណី និងបេតិកភណ្ឌជាតិ ជាពិសេសព័ត៌មានពាក់ព័ន្ធនឹងប្រាសាទបុរាណ និងចម្លាក់នានាក្នុងតំបន់រមណីយដ្ឋានអង្គរ។

ជាមួយគ្នានេះ មគ្គុទ្ទេសក៍ទេសចរណ៍រូបនោះ បានទទួលស្គាល់ការណែនាំ និងបានធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើអត្ថាធិប្បាយដែលមិនមានមូលដ្ឋានត្រឹមត្រូវ និងប្តេជ្ញាអនុវត្តវិជ្ជាជីវៈរបស់ខ្លួនឱ្យស្របតាមក្រមសីលធម៌ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំពាក់ព័ន្ធនឹងវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍។

មន្ទីរទេសចរណ៍ខេត្តសៀមរាប សូមរំលឹកដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ថា មគ្គុទ្ទេសក៍ទេសចរណ៍គឺជាអ្នកផ្តល់ព័ត៌មាន និងជាអ្នកផ្សព្វផ្សាយដោយផ្ទាល់អំពីប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ប្រពៃណី និងតម្លៃបេតិកភណ្ឌរបស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដូច្នេះ រាល់ការធ្វើអត្ថាធិប្បាយ និងការបកស្រាយត្រូវផ្អែកលើប្រភពព័ត៌មានដែលមានមូលដ្ឋានច្បាស់លាស់ ត្រឹមត្រូវ និងអាចទុកចិត្តបាន ហើយត្រូវជៀសវាងការបន្ថែមខ្លឹមសារដោយខ្លួនឯងដែលអាចនាំឱ្យមានការយល់ច្រឡំ ឬធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងកិត្តិយសនៃបេតិកភណ្ឌជាតិ។

មន្ទីរទេសចរណ៍ខេត្តសៀមរាប នឹងបន្តសហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងគុណភាពសេវាកម្ម ក្រមសីលធម៌វិជ្ជាជីវៈ និងសមត្ថភាពរបស់មគ្គុទ្ទេសក៍ទេសចរណ៍ សំដៅធានាឱ្យភ្ញៀវទេសចរទទួលបានព័ត៌មានត្រឹមត្រូវ មានគុណភាព និងទទួលបានបទពិសោធន៍ល្អក្នុងអំឡុងពេលទស្សនាខេត្តសៀមរាប។

«មគ្គុទ្ទេសក៍ទេសចរណ៍ គឺជាអ្នកនាំសារអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌ខ្មែរ ទៅកាន់ពិភពលោក។ ការផ្តល់ព័ត៌មានត្រឹមត្រូវ គឺជាការរួមចំណែកថែរក្សាតម្លៃ និងកិត្តិយសនៃបេតិកភណ្ឌជាតិ»៕SRP

Like 198
Comment 0
Share ចែកចាយ
Views 20.8K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កញ្ញា ២០២៦


ប្រធានបក្សកាន់អំណាច ប្រកាសបន្តកំដរលេងជាមួយពួក(កំចាត់ត្រកូលហ៊ុន)រហូតពួកនេះអស់ពីផែនដី

ភ្នំពេញ៖ប្រធានបក្សកាន់អំណាចនិងជា
ប្រធានព្រឹទ្ធសភា សម្ដេចតេជោហ៊ុន សែន នៅថ្ងៃនេះបានប្រកាសបន្តកំដរលេងជាមួយពួក(កំចាត់ត្រកូលហ៊ុន)រហូតពួកនេះអស់ពីផែនដី។

តាមរយៈសំណេររបស់សម្ដេចតេជោហ៊ុន សែន ដែលបានបង្ហោះជាសាធារណៈនៅថ្ងៃព្រហស្បតិ៍នេះបានបង្ហាញថា  ថ្ងៃនេះជាខួបលើកទី២៨ឆ្នាំនៃការប៉ុន
ប៉ងធ្វើឃាតខ្ញុំពីសំណាក់ពួកចោរ
នយោបាយ(24.9.1998-24.9.
2026)។ ក្រោយពេលខ្មាំងលួចសម្លាប់តែមិនស្លាប់ពេលនោះហើយដែលខ្ញុំយកដៃ
ដាក់លើក្បាលដោយនិយាយក្នុងចិត្តថាខ្ញុំត្រូវពង្រឹងអំណាចនិងត្រូវបញ្ចប់
សង្គ្រាមឲ្យខាងតែបាន។
តាមពិតក្រោយឈ្នះឆ្នោតឆ្នាំ១៩៩៨
ខ្ញុំបានស្នើសុំឈប់ធ្វើនាយករដ្ឋមន្ត្រី
ដោយមានការប្រជុំគណៈអចិន្ត្រៃយ៍
គណបក្សនៅផ្ទះខ្ញុំនៅតាខ្មៅនាល្ងាចថ្ងៃ២៧កក្កដា១៩៩៨ក្រោមអធិបតីភាព
បងជា សុីមប៉ុន្តែមិនមានថ្នាក់ដឹកនាំ
ណាយល់ព្រមឲ្យខ្ញុំឈប់ធ្វើនាយករដ្ឋមន្ត្រីនោះទេ។
ខ្ញុំគិតថាខ្ញុំបន្តធ្វើនាយករដ្ឋមន្ត្រីត្រឹមឆ្នាំ
២០០៣ប៉ុន្តែនៅពេលដែលគេហ៊ាន
សម្លាប់ខ្ញុំយ៉ាងឃោឃៅបែបនេះខ្ញុំ
លើកដៃដាក់លើក្បាលនិយាយក្នុងចិត្ត
ថាត្រូវពង្រឹងអំណាចត្រូវបញ្ចប់សង្រ្គាមនិងត្រូវធ្វើនាយករដ្ឋមន្ត្រីរហូត
ដល់ពេលឈប់ចង់ធ្វើ។
ក្រោយមកខ្ញុំនិយាយថាថ្ងៃនេះខ្ញុំជា
នាយករដ្ឋមន្ត្រីថ្ងៃក្រោយខ្ញុំនឹងក្លាយទៅជាឪនាយករដ្ឋមន្ត្រីខ្ញុំពិតជាធ្វើបានមែនគឺហ៊ុន ម៉ាណែតបានក្លាយជានាយករដ្ឋមន្ត្រីជាង៣ឆ្នាំមកហើយតាមរយៈការបោះឆ្នោតនិងស្របតាមរដ្ឋធម្មនុញ្ញ។
ចង់ឈប់ធ្វើនាយករដ្ឋមន្ត្រីក្នុងវ័យ
៤៦ឆ្នាំតែដល់គេចង់សម្លាប់ត្រូវធ្វើ
នាយករដ្ឋមន្ត្រី២៥ឆ្នាំទៀតរហូតអាយុ
៧១ឆ្នាំទើបឈប់។
អំណាចហ៊ុន សែនមិនទាន់ចប់ទេទាំង
ជាប្រធានបក្សកាន់អំណាចនិងទាំងជា
ប្រធានព្រឹទ្ធសភា។ខ្ញុំនឹងបន្តកំដរលេងជាមួយពួក(កំចាត់ត្រកូលហ៊ុន)រហូតពួកនេះអស់ពីផែនដី៕SRP

Like 197
Comment 0
Share ចែកចាយ
Views 1.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កញ្ញា ២០២៦

នាយករដ្ឋមន្ត្រី «បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបាតុភូតថ្មី ក្រោយកូវីដ-១៩ ហើយកម្ពុជាប្ដេជ្ញាមិនឱ្យឧក្រិដ្ឋកម្មនេះបំផ្លាញការខិតខំអភិវឌ្ឍន៍ជាតិ»

ថ្លែងបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានគូសបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបាតុភូតថ្មី ក្រោយកូវីដ-១៩ ហើយឧក្រិដ្ឋកម្មនេះ បានផ្ទុយទាំងស្រុងពីវប្បធម៌នៃការរស់នៅ និងបរិយាកាសនៃការកសាង និងអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។

បើតាមសម្ដេចធិបតី កម្ពុជាមិនអាចឱ្យបញ្ហានេះវាយប្រហារមកលើសមិទ្ធផល និងកិត្តិយសប្រទេសជាតិបានឡើយ ជាក់ស្ដែង រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដឹកនាំដោយ សម្ដេចផ្ទាល់ ដើម្បីដាក់ទម្ងន់ឱ្យកាន់តែខ្លាំងក្លាក្នុងប្រតិបត្តិការបោសសម្អាតស្កេម និងឈានទៅបង្កើតច្បាប់ស្ដីពីការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយជាលទ្ធផល ប្រតិបត្តិការកណ្ដាប់ដែក បានបំបែក និងបោសសម្អាតទីតាំងធំៗ ប៉ុន្តែទទួលស្គាល់ថា មាននៅសេសសល់តូចៗ ដែលត្រូវបន្តតាមកម្ទេចឱ្យដល់ឬសគល់។

បន្ថែមលើនេះ សម្ដេចមហាបវរធិបតី បានមានប្រសាសន៍ទៀតថា កម្ពុជាកំពុងកសាងឯកសារច្បាប់ ធ្វើទំនើបកម្មយន្តការ ពង្រឹងគុណភាពធនធានមនុស្ស ជាដើម ដើម្បីធានាបានប្រសិទ្ធភាពជាយូរអង្វែងលើការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសឆ្លើយតបឱ្យទាន់សភាពការណ៍នៃការប្រែប្រួលដ៏ឆាប់រហ័ស និងភាពស្មុគស្មាញនៃបច្ចេកវិទ្យាឌីជីថល ដែលជាមធ្យោបាយដ៏សំខាន់របស់ពួកឧក្រិដ្ឋជន។

សម្ដេចបានសង្កត់ធ្ងន់ថា ដើម្បីសម្រេចទិសដៅបន្ត កិច្ចសហប្រតិបត្តិការជាសកល គឺជាគន្លឹះសំខាន់តែមួយគត់ក្នុងការឈានទៅកាត់ផ្ដាច់បទល្មើសមានខ្សែបណ្ដាញជាសកលមួយនេះ និងថា កិច្ចសហប្រតិបត្តិការដ៏ស្មោះត្រង់ និងបើកចំហ លើការផ្លាស់ប្ដូរព័ត៌មាន មេរៀនបទពិសោធ គឺជាចំណុចស្នូលដែលត្រូវជំរុញ និងលើកទឹកចិត្ត។ ផ្ទុយទៅវិញ ការប្រើសលេសបង្ក្រាបបទល្មើសមួយនេះ ដោយបំពានសមត្ថកិច្ចអធិបតេយ្យ និងឈ្លានពានកាន់កាប់ទឹកដី គឺការអនុវត្តផ្ទុយពីច្បាប់អន្តរជាតិ និងសច្ចធម៌នៃកិច្ចសហប្រតិបត្តិការ។

សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានគោលបំណងសំខាន់ៗចំនួន៣ រួមមាន ទី១. ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីការវិវត្តនៃប្រព័ន្ធអេកូឡូស៊ីដ៏ស្មុគស្មាញរបស់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទី២.ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការសម្របសម្រួល និងភាពជាដៃគូពហុភាគី ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទី៣. លើកកម្ពស់ការផ្លាស់ប្តូរបទពិសោធ និងឧត្តមានុវត្តន៍ និងបង្កើតការអំពាវនាវឱ្យមានសកម្មភាពរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សន្និសីទនេះ នឹងអនុម័តលើឯកសារលទ្ធផលមួយ ដែលនឹងផ្តល់នូវក្របខ័ណ្ឌសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការចែករំលែកព័ត៌មាន ការកសាងសមត្ថភាព ការបង្ការ ការអនុវត្តច្បាប់ ការការពារជនរងគ្រោះ និងការសម្របសម្រួលគ្នាក្នុងការឆ្លើយតបចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែនដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កញ្ញា ២០២៦

ចាប់ចោរចំនួនពីរនាក់នៅក្រុងសៀមរាប

ខេត្តសៀមរាប៖ជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីអំពើលួច (លួចម៉ូតូ) និងសមគំនិតក្នុងអំពើលួច ព្រមទាំងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបាននគរបាលក្រុងសៀមរាបចាប់ខ្លួន

អធិការដ្ឋាននគរបាលក្រុងសៀមរាបបានឱ្យដឹងថា
កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២១:២៥នាទីយប់ មានករណីលួចម៉ូតូមួយគ្រឿង ម៉ាក Honda Dream ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AJ-3857 របស់ប្រជាពលរដ្ឋម្នាក់ នៅចំណុចភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប បន្ទាប់មកជនសង្ស័យបានគេចខ្លួនបាត់។ ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងនគរបាល របស់អធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះស្រាវជ្រាវរហូតដល់កំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី រួមទាំងវត្ថុតាង យកមកសាកសួរ។ ជនសង្ស័យទាំងពីរបានឆ្លើយសារភាពដូចគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន។

-ជនសង្ស័យចំនួន ២នាក់៖
១. ឈ្មោះ អ៊ុល ផេង ហៅបារាំង អាយុ ៤៩ឆ្នាំ (ជាអ្នកធ្វើសកម្មភាពកាត់សោ និងលួចផ្ទាល់ មានប្រវត្តិធ្លាប់ជាប់ពន្ធនាគាររឿងអំពើលួចម្តងរួចមកហើយ)។
២. ឈ្មោះ អ៊ុល ទ្រី អាយុ ៤១ឆ្នាំ (ជាអ្នកសមគំនិត យកផ្លាកលេខម៉ូតូទៅលាក់ទុក)។

-វត្ថុតាងដកហូតរួមមាន ម៉ូតូរបស់ជនរងគ្រោះចំនួន១គ្រឿង ,មួកចំនួន១ (បានប្រគល់ជូនជនរងគ្រោះវិញ)។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី។

សូមជម្រាបថា ប្រតិបត្តិការនេះដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ដឹកនាំបង្ក្រាបដោយលោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប៕SRP

Like 197
Comment 0
Share ចែកចាយ
Views 12.2K
Sponsored
Older posts
Page1 Page2 … Page691 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
គំនុំ!កសិករម្នាក់ប្រើកាំបិតខ្វែវកាប់ប្រហារមេបញ្ជាការអាវុធហត្ថស្រុកគូលែន គំនុំ!កសិករម្នាក់ប្រើកាំបិតខ្វែវកាប់ប្រហារមេបញ្ជាការអាវុធហត្ថស្រុកគូលែន ចុះផ្សាយថ្ងៃទី ៣០ កញ្ញា ២០២៦
មេរងគយកម្ពុជាម្នាក់ ត្រូវបានតុលាការរដ្ឋ Victoria ប្រទេសអូស្រ្តាលី ចោទប្រកាន់ពីបទ «រំលោភបំពានផ្លូវភេទលើក្មេងប្រុស» នៅតំបន់ឆ្នេរសមុទ្រសាធារណៈ តែករណីនេះលោកបដិសេធ មេរងគយកម្ពុជាម្នាក់ ត្រូវបានតុលាការរដ្ឋ Victoria ប្រទេសអូស្រ្តាលី ចោទប្រកាន់ពីបទ «រំលោភបំពានផ្លូវភេទលើក្មេងប្រុស» នៅតំបន់ឆ្នេរសមុទ្រសាធារណៈ តែករណីនេះលោកបដិសេធ ចុះផ្សាយថ្ងៃទី ៣០ កញ្ញា ២០២៦
អភិបាលខេត្តកំពង់ធំ កំណត់ពេល១ខែ ឱ្យពលរដ្ឋ ដែលបូមរ៉ែរុះរើសម្ភារៈ និងបញ្ឈប់សកម្មភាពបង្ហូររ៉ែខុសច្បាប់ អភិបាលខេត្តកំពង់ធំ កំណត់ពេល១ខែ ឱ្យពលរដ្ឋ ដែលបូមរ៉ែរុះរើសម្ភារៈ និងបញ្ឈប់សកម្មភាពបង្ហូររ៉ែខុសច្បាប់ ចុះផ្សាយថ្ងៃទី ៣០ កញ្ញា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×