ខេត្តសៀមរាប៖ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាប់ឆេះបំផ្លាញទាំងស្រុង។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោងទៀបភ្លឺ
ថ្ងៃទី២៥ ខែវិឆ្ឆិកា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចក្រុមទី០៥ ភូមិវាលសង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប។
សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងនៅព្រឹកនេះថា ផ្ទះដែលរងការឆាបឆេះ មានទំហំ០៦×០៩ម៉ែត្រ សង់អំពីឈើផ្ទាល់ដី ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី ខូចខាតទាំងស្រុង ដែលមានម្ចាស់ឈ្មោះ ទុយ ទិត្យ ភេទប្រុស អាយុ២៦ឆ្នាំ និង ឈ្មោះ រុន ធី ភេទស្រី អាយុ២៥ ឆ្នាំ ត្រូវជាប្រពន្ធ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបណ្ដាលឲ្យ
ខូចខាតរួមមាន៖ ផ្ទះ១ខ្នង សំបុត្រកំណើតចំនួន០៤សន្លឹក សៀវភៅស្នាក់នៅ១សន្លឹក និង សម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួន។
ករណីខាងលើនេះត្រូវបានប្រជាពលរដ្ឋ រស់នៅក្បែរនោះធ្វើការជួយពន្លត់ ដោយមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។ មូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង៕SRP