ព័ត៌មានទាន់ហេតុការណ៍ :

- អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង
ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៤ ម៉ោង ៤:៣៩ ល្ងាច

ករណីជាងឡាន លួចឡាននៅសៀមរាប ដែលគេយកឲ្យទៅធ្វើ ត្រូវបានចាប់ខ្លួន អ្នកពាក់ព័ន្ធទាំងអស់

ខេត្តសៀមរាប៖មនុស្សចំនួន៥ នាក់ក្នុងនោះអ្នកសារព័ត៌មានពីរនាក់ផងដែរ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីលួចរថយន្ត១គ្រឿង។

ប្រភពបានដឹងថា សង្ស័យទាំង៥នាក់ ត្រូវបានចៅក្រមនៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាឃុំខ្លួនហើយនៅល្ងាចថ្ងៃនេះ។

ករណី​អំពេីលួចរថយន្ត បានកើតឡើងនៅពីថ្ងៃទី០៣​ ខែកក្កដា​ ឆ្នាំ២០២២​ ម៉ោង១៤​ និង៣០នាទី​ នៅចំណុចយានដ្ឋាន​ ភី​ អ​ វ៉ាយ​ គ្លូប៊ល​ ឯ.ក ភូមិធ្លកអណ្តូង​ សង្កាត់ស្លក្រាម​ ក្រុង/ខេត្តសៀមរាប។

ប្រភពបានបន្តថា កាលពីថ្ងៃទី​០៣​ ខែកក្កដា ឆ្នាំ​២០២២​ បានទទួលពាក្យបណ្តឹងពីឈ្មោះ​ ឆេម​ សុគង់​ ភេទប្រុស​ ករណីបាត់ឡាន​ (យកឡានទៅទុកអោយធ្វេី​ ហេីយជាងលួចយកទៅបាត់)​។​ ក្រោយពីទទួលបានពាក្យបណ្តឹង​ កម្លាំងនគរបាលបានធ្វេីការស្រាវជ្រាវ​ ដោយបានសហការណ៍ជាមួយនគរបាលខេត្តកំពង់ចាម​ ធ្វេីការនាំខ្លួនមនុស្ស ចំនួន​៥​នាក់​ មកធ្វេីការសាកសួរ​។

ជនសង្ស័យទី០១​ ឈ្មោះ​ ហេង​ សុភ័ក្រ​ ភេទ​ ប្រុសអាយុ ៣១ឆ្នាំ​ ទីលំនៅភូមិបឹងកុក១​ សង្កាត់បឹងកុក​ ក្រុង/ខេត្តកំពង់ចាម បានប្រាប់សមត្ថកិច្ច​ថា រូបគាត់ជាជាងឡាន​ ផ្នែកភ្លេីង​ ហេីយកាលពីថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ​២០២២​ ម្ចាស់យាដ្ឋាន​ ភី​ អ​ វ៉ាយ បានទាក់​ទងអោយរូបគាត់ មកធ្វេីការនៅយានដ្ឋាននៅសៀមរាប​ លុះធ្វេីការដល់ថ្ងៃទី០៣​ ខែឆ្នាំ ដដែល​ រូបគាត់បានធ្វេីសកម្មភាព​ បេីកឡាន១គ្រឿង​ ម៉ាក​ FORD ដែលជាឡានភ្ញៀវយកមកទុកអោយធ្វេី​ ចេញពីយានដ្ឋាន​យកទៅលក់។ ដោយបន្ទាប់ពីយកឡានបាន​ភ្លាមៗរូបគាត់បានទាក់ទងទៅឈ្មោះ​ សាន់​ ភេទ​ ប្រុស​ ប្រាប់ថា មានឡាន១គ្រឿងគ្មាន ពន្ធនាំចូល​ កែចង្កូតពីស្តាំ​ទៅឆ្វេង​ ត្រូវការលក់បន្ទាន់តម្លៃធូថ្លៃ​ ជួយរកអ្នកទិញផង។

ទី២​ ឈ្មោះ​ ប៉ូលី​ សានសាន់​ ភេទ​ ប្រុស​ អាយុ​ ៣១ឆ្នាំ​ ​ទីលំនៅ​ ភូមិបឹងកុក១​ សង្កាត់បឹងកុក​ ក្រុង/ខេត្តកំពង់ចាម​។

ទី៣​ ឈ្មោះ​ ណោ​ ឈាងបួយ​ ភេទ​ ប្រុស​ អាយុ​ ៣៤ឆ្នាំ​ ទីលំនៅ​ ភូមិឡឥដ្ឋ​ សង្កាត់បឹងកុក​ ក្រុងខេត្តកំពង់ចាម​។

ទី០៤​ ឈ្មោះ​ ផន​ កក្កដា​ ភេទ​ ប្រុស​ អាយុ ២៨ឆ្នាំមុខរបរ​សារព័ត៌មានBDN.TV​ ទីលំ​នៅភូមិខ្លោច​ ឃុំអូរអង្គុំ​ ស្រុកឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ​។

ទី០៥​ ឈ្មោះ​ ផន​ វាសនា​ ភេទ​ ប្រុស​ អាយុ​ ៣៩ឆ្នាំមុខរបរ​ សារព័ត៌មាន​ (បន្ទាយស្រី​)​ ទីលំនៅភូមិខ្លោច​ ឃុំអូរអង្គុំ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់​ស្ពឺ​។

បើតាមប្រភពបានបញ្ជាក់ថាករណីលួចរថយន្តនេះ គឺជនសង្ស័យមានការទំនាក់ទំនងគ្នា ពីមួយទៅមួយ លក្ខណៈដើម្បីបានផលចំណេញ។

ប្រភពបញ្ជាក់បន្ថែមថាចំពោះអ្នកទិញ ឈ្មោះ​ ឡាំ​ ហេន​ ភេទ​ ប្រុស​ អាយុ ៤២ឆ្នាំទីលំនៅផ្លូវ២៧១ សង្កាត់អូរបែកក្អម​ ខណ្ឌទួកគោល​ រាជធានីភ្នំពេញ​ បានគេចខ្លួន​សមត្ថកិច្ច តាមចាប់ខ្លួន ចំណែកវត្ថុតាង​ រថយន្ត​ត្រូវបានរកឃើញមកវិញផងដែរ។

សូមជម្រាបថា ការចាប់ខ្លួនដោយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការនគរបាលខេត្តសៀមរាប សហការជាមួយនគរបាលខេត្តកំពង់ចាម រាជធានីភ្នំពេញនិងខេត្តព្រៃវែង ធ្វើឡើង នៅថ្ងៃបន្តបន្ទាប់ក្រោយពីមានពាក្យបណ្ដឹង។

សូមបញ្ជាក់ផងដែរថា ប្រតិបត្តិការទទួលបានជោគជ័យនេះតាមការបញ្ជារបស់លោកតេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក្រោមការចង្អុលបង្ហាញ ពីលោកភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ រួមជាមួយលោក អ៊ុំចំរើន ស្នងការរងទទួលជំនួយការព្រហ្មទណ្ឌកម្រិតស្រាល៕SRP

Read Previous

ចាប់ខ្លួនវៀតណាម ម្នាក់នៅសៀមរាប ពីបទនេសាទ អួនអូសទឹកសាប

Read Next

អភិបាលខេត្តត្បូងឃ្មុំ នេះមិនមែនជាលើកទី១ទេ ដែល សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ