ព័ត៌មានទាន់ហេតុការណ៍ :

- អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង
ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២៤ ម៉ោង ៨:៤៧ ព្រឹក

សម្ដេចហ៊ុន សែន ៖ កម្ពុជា គ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ

IMG 20220914 131754 382ខេត្តសៀមរាប៖សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអនុញ្ញាត ឱ្យប្រតិភូ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ចូលជួបសម្ដែងការគួរសម នៅសណ្ឋាគារសុខា សៀមរាប នៅថ្ងៃ ពុធ នេះ បានស្វាគមន៍ប្រតិភូទាំងមូលដោយក្ដីរីករាយ ជាមួយប្រសាសន៍ថា កម្ពុជា បានគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ។ កម្ពុជា បានបើកប្រទេសឡើងវិញ បានបើកកិច្ចប្រជុំផ្ទាល់នេះ សបញ្ជាក់ឲ្យឃើញថា កូវីដ-១៩ មិនមែនជាបញ្ហាទៀតនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា អ្វីជាបញ្ហានៅពេលនេះ គឺភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច សង្គ្រាមនៅអ៊ុយក្រែយ ជាបញ្ហាមួយ ប៉ុន្តែភាពច្របូកច្របល់ផ្នែកសេដ្ឋកិច្ច ជាបញ្ហាមួយទៀត ដែលបង្កឡើងដោយការដាក់ទណ្ឌកម្ម ទៅលើប្រទេសរុស្ស៊ី ដោយទណ្ឌកម្មទាំងអស់នោះ មិនប៉ះពាល់តែសេដ្ឋកិច្ចនៅអឺរ៉ុបប៉ុណ្ណោះទេ គឺប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់ និងក្នុងប្រទេសកម្ពុជាផងដែរ។

លោកជំទាវ រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្រុយណេ បានគោរពសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ តាងនាមឲ្យប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ចំពោះការទទួលស្វាគមន៍ យ៉ាងកក់ក្ដៅជាទីបំផុត និងការរៀបចំឲ្យមានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅខេត្តសៀមរាប នាពេលនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានសូមគោរពអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ដើម្បីធ្វើយ៉ាងណា ឲ្យកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននេះ ទទួលបានជោគជ័យ។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងកាលៈទេសៈនេះ បានរំលេចចេញនៅកាលានុវត្តភាព ខាងសេដ្ឋកិច្ច ពីការកើនឡើងលើវិស័យពាណិជ្ជកម្ម ក្នុងតំបន់ ជាអាទិ៍ពាណិជ្ជកម្ម រវាងកម្ពុជានិងវៀតណាម ពាណិជ្ជកម្មរវាងកម្ពុជានិងថៃ ពាណិជ្ជកម្ម រវាងកម្ពុជានិងឡាវ និងពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា ជាមួយប្រទេសក្នុងតំបន់មួយចំនួនទៀត មានការកើនឡើង ក្នុងន័យនេះ សម្ដេចតេជោ បានផ្ដល់ឱ្យប្រតិភូ ទាំងមូលនូវអនុសាសន៍ឲ្យមានការពង្រីកបន្ថែមនៃការធ្វើពាណិជ្ជកម្មនៅក្នុងក្របខណ្ឌអាស្តា ដែលជាពាណិជ្ជកម្មបំពេញឲ្យគ្នាទៅវិញទៅមក ជាមួយនឹងការធ្វើពាណិជ្ជកម្មជាមួយប្រទេសដទៃទៀត រួមទាំងក្នុងក្របខណ្ឌ អាស៊ឹម (ASEM) ផងដែរ៕SRP

Read Previous

អភិបាលខេត្តកំពង់ចាម​ ស្នើឲ្យមន្ត្រីសហការជាមួយពលរដ្ឋ​ រួមគ្នា​ទប់ស្កាត់​ បង្រាបបទល្មើសគ្រឿងញៀន

Read Next

សម្ដេចតេជោ៖ កម្ពុជាបានកំណត់គោលដៅយុទ្ធសាស្ត្រ ចំនួន៤ នៅក្រោម សសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន