ព័ត៌មានទាន់ហេតុការណ៍ :

- អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង
ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៤ ម៉ោង ៥:៣១ ព្រឹក

រយ:ពេល៩ខែឆ្នាំ២០២០នេះ ខេត្តសៀមរាប មានមនុស្ស៥៧នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍

ខេត្តសៀមរាប៖ប្រធានស្ដីទីការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប លោក ហូ សម័យ បានអះអាងថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប កើតឡើងចំនួន៥០ករណី បណ្ដាលឲ្យមនុស្ស៥៧នាក់ បានស្លាប់ ភាគច្រើនគឺជាអ្នកបើកបរម៉ូតូ និងរបួសធ្ងន់ស្រាល ចំនួន១៥៦នាក់ ថយចុះជាងឆ្នាំមុន បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ករណីគ្រោះថ្នាក់មានមានចំនួន ៦៧ករណី  បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៦១ នាក់ និងរបួសធ្ងន់ស្រាល ចំនួន១៧៣នាក់។

លោក ហូ សម័យ ថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបង្កឡើង ដោយអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន និងលើសល្បឿនកំណត់ ហើយភូមិសាស្ត្រដែលតែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ជាងគេ គឺស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ឆ្លងកាត់ស្រុកចំនួន ៣ចំនួន រួមមាន ៖ ស្រុកជីក្រែង , ស្រុកសូទ្រនិគម និងស្រុកពួក៕SRP

Read Previous

លោក ទៀ សីហា អញ្ជើញបិទវគ្គតម្រង់ទិស ការងារអនុសាខា កាកបាទក្រហកម្ពុជា ក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប

Read Next

ស្នងការខេត្តបន្ទាយមានជ័យ អញ្ជើញប្រកាសផ្ទេរភារកិច្ចតែងតាំងមុខដំណែងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិ ស្រុកម៉ាឡៃ