ព័ត៌មានទាន់ហេតុការណ៍ :

- អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង
ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០២៤ ម៉ោង ២:០៦ ល្ងាច

រថយន្តសាំយ៉ុង ស្លាកលេខ រាជការ បុកម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់

ខេត្តសៀមរាប៖បុរសម្នាក់ កំពុងបើកម៉ូតូ ត្រូវបានរថយន្តបុកចំពេញទំហឹង បណ្ដាលឲ្យស្លាប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះ
រវាងរថយន្តនិងម៉ូតូ មានទិសដៅផ្ទុយគ្នានៅ បានកើតឡើង នៅថ្ងៃសុក្រ ទី២០ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទីរំលងអាធ្រាត លើផ្លូវជាតិលេខ៦ចន្លោះបង្គោល គីឡូម៉ែតលេខ
៣៣៩,៣៤០ ក្នុងទឹកដីភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួកខេត្តសៀមរាប។

សមត្ថកិច្វបានឲ្យដឹងថារថយន្តម៉ាកសាំយុង ព៌ណសពាក់ស្លាកលេខ រាជការ បើកបរ ដោយឈ្មោះស្វឿង ពិសី ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង បើកបរទិសដៅពីលិចទៅកើត ហើយវ៉ា ទៅបុកម៉ូតូម៉ាកហុងដាទ្រីមព៌ណខ្មៅសេរីឆ្នាំ២០១៣ ពាក់ស្លាក
លេខសៀមរាប ១O.៣០៧៩ បើកបរដោយឈ្មោះ ឡង ពន្លឹកភេទប្រុសអាយុ៣៣ ឆ្នាំសព្វថ្ងៃរស់ភូមិតារស់ សង្កាត់ក្របីរៀល ក្រុងសៀមរាប បើកពីកើតទៅលិចបណ្តាលឲ្យស្លាប់ ក្នុងពេល បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ករណីនេះខូចខាត រថយន្តស្រាល នឹងធ្លាក់រថយន្តពីចម្លាក់ផ្លូវទៅខាងឆ្វេងដៃទិសចរាចរណ៍
-ម៉ូតូខូចខាតធ្ងន់។ មូលហេតុអ្នកបើកបររថយន្ត វ៉ាជែង និងមិនប្រកាន់ស្ដាំ។ ក្រោយពេលកើតហេតុកម្លាំងជំនាញ បានចុះវាស់វែង នឹងកសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក៕SRP

Read Previous

រដ្ឋមន្ត្រីមហាផ្ទៃ សូមអបអរសាទរចំពោះ សម្តេចតេជោ និងក្រុមគ្រួសារ ដែលរួចផុត ពីកូវីដ-១៩

Read Next

មុននេះបន្តិច រថយន្ត២គ្រឿង បានបុកគ្នានៅបាគង