ព័ត៌មានទាន់ហេតុការណ៍ :

- អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង
ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៤ ម៉ោង ៨:២០ ព្រឹក

ឃាត់ខ្លួនអ្នកលក់ ម្ជូរ២នាក់ ករណី ចោរឆក់ទូរស័ព្ទចិន នៅក្រុងសៀមរាប

ខេត្តសៀមរាប៖បុរស២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រហស្បតិ៍ ម្សិលមិញ ពាក់ព័ន្ធឆក់ទូរស័ព្ទ។

ករណីឆក់កើតឡើង មុខសណ្ឋាគារ រ៉ូយ៉ាល់ ក្រោន ស្ថិតក្នុងភូមិវត្តបូព៌សង្កាត់កំរើក ក្រុងសៀមរាប កាលថ្ងៃទី១០ខែឧសភាឆ្នាំ២០២២ ពីដោយបានយកទូរស័ព្ទ១គ្រឿង Xiaomi 12pro ផលិតនៅប្រទេសចិន ពណ៌ប្រផេះ ស៊ីមកាត២ របស់ជនរងគ្រោះឈ្មោះ Cao Yun Xiong ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ ជាវិស្វករនៅធ្វើការសង់ព្រលានយន្តហោះថ្មី ខណៈពេលដែលជនរងគ្រោះ និងមិត្តស្រីជាជនជាតិខ្មែរ ដើរចេញពីសណ្ឋាគារ។

សមត្ថកិច្ចប៉ូលិសក្រុងសៀមរាប បានឲ្យដឹងថាជនសង្ស័យទី ១ឈ្មោះជុយ សឿន ហៅស្មី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ម្ជូរ មានស្រុកកំណើត នៅភូមិត្រពាំងក្រឡឹង ឃុំភ្នំតូច ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ ០២-ឈ្មោះឃ្លី វ៉ាល់លី មុខរបរលក់ម្ជូរ មានស្រុកកំណើតនៅភូមិព្រែករន្ទះ ឃុំពោធិរៀង ស្រុក ពោធិរៀង ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

ជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានចូលរួមឆក់ទូរស័ព្ទ ជាមួយបក្ខពួកពិតមែន។

វត្ថុតាងនិងជនសង្ស័យ ត្រូវបានបញ្ជូនទៅតុលាការនៅរសៀលថ្ងៃនេះ៕SRP

Read Previous

អាជីវករលក់ដូរ នៅក្បែរប្រាសាទបឹងមេលា ត្រូវបានចោរគាស់ផ្ទះយក ទ្រព្យសម្បត្តិគ្មានសល់

Read Next

សម្ដេច ស ខេង៖ ប្រជាពលរដ្ឋ ជាអ្នកជ្រើសរើសក្បាលម៉ាស៊ីន ដឹកនាំឃុំសង្កាត់ ដោយផ្ទាល់