ព័ត៌មានទាន់ហេតុការណ៍ :

- អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង
ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៤ ម៉ោង ១:៥១ ល្ងាច

អាជ្ញាធរសមត្ថកិច្ចខេត្តកណ្ដាល បិទភ្នែកឱ្យមានល្បែងស៊ីសង យ៉ាងគគ្រឹកគគ្រេងមិនខ្លាចអស់តំណែង

មានការលើកឡើងថា ទីតាំងល្បែងស៊ីសងមួយកន្លែងបានបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ដោយមិនទាន់មានអាជ្ញាធរសមត្ថកិច្ច ចុះទៅទប់ស្កាត់បង្ក្រាបឡើយ ករណីបែបនេះគេមានការសង្ស័យថា អាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបើកដៃឲ្យមានល្បែងស៊ីសងជាថ្នូរទៅនឹងផលប្រយោជន៍ ដោយមិនខ្លាចអស់តួនាទីតំណែងឡើយ។

សេចក្ដីរាយការណ៍ព័ត៌មានបានអោយដឹងថា នៅក្រុងសំពៅពូន ខេត្តកណ្តាល សព្វថ្ងៃនៅក្នុងទីតាំងក្លឹបល្បែង «កាឡាក់ហ្ស៊ីមេហ្កា១៦៨ » ដែលមានប្រភេទល្បែងមាន់ជល់ អាប៉ោង តៃស៊ីវ ល្បែងបៀគ្រប់ប្រភេទ បានបើកអោយមានជនជាតិវៀតណាម និងប្រជាពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេងដោយគ្មានវិធានការហាមឃាត់ទប់ស្កាត់នោះទេ។

សេចក្ដីរាយការណ៍បានបន្តថា ទីតាំងកាឡាក់ហ្ស៊ីមេហ្កា១៦៨ មានល្បែងស៊ីសង ដែលមានដូចជា៖ មាន់ជល់ អាប៉ោង យូគី តៃស៊ីវ បៀរបុកឌាំង ចាក់លុយដុងវៀតណាម និងលុយរៀលខ្មែរ ព្រមទាំងហ្គេមបាញ់ត្រី មាន់ជល់អនឡាញប្រភេទ អេឡិចត្រូនិច៕

Read Previous

ស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេ១ «ល្បីថា លើសក៏ត្រូវបង់មិនលើសក៏ត្រូវបង់»

Read Next

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ប្រសាសន៍ណែនាំរបស់សម្តេចហ៊ុន ម៉ាណែត «គឺមិនបានសំដៅទៅលើព្រះអង្គចន្ទមុនីនោះឡើយ»