ព័ត៌មានទាន់ហេតុការណ៍ :

- អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង
ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៤ ម៉ោង ៧:៥០ ល្ងាច

សង្ខារមិនទៀង សូម្បីតែដើរ ក៏ត្រូវម៉ូតូបុ..កស្លា..ប់មួយរំពេច

ខេត្តសៀមរាប៖លោកតាម្នាក់កំពុងដើរត្រូវបានម៉ូតូមួយគ្រឿងបានបុកពេញទំហឹងបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍បានកើតឡើង វេលាម៉ោង ប្រហែល២យប់ នៅចំណុចមុខ សាលាវិទ្យាល័យហ៊ុនសែនបាគងស្ថិត នៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង លើកំណាត់ផ្លូវជាតិលេខ៦រវាងម៉ូតូនិងថ្មើរជើង ស្របទិសគ្នា។

សមត្ថកិច្ចស្រុកប្រាសាទបាគងបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ មានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក មិនស្គាល់អត្ដសញ្ញាណ អ្នកបើកបរ បើកបរមានទិសដៅពីកើត ទៅលិចដល់ត្រង់ចំណុចមុខសាលាវិទ្យាល័យហ៊ុនសែន បាគង បានបុកអ្នកថ្មើរជើងតែម្ដង។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះមាន ឈ្មោះ យឿម ប៉ក ភេទប្រុស អាយុ៧១ឆ្នាំសញ្ជាតិខ្មែរដែលមានទីលំនៅភូមិកន្ទ្រាំឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដើរពីកើតទៅលិច។ ករណីនេះ ក្រោយពេលកើតហេតុ រួចអ្នកបើកបរម៉ូតូបានបើកបររត់គេចខ្លួនបាត់។ សាកសព ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។ មូលហេតុ ម៉ូតូបើកបរមានល្បឿន លឿនខ្វះការប្រុសប្រយ័ត្ន៕

Read Previous

លោក ប្រាក់ សោភ័ណ ចេញសេចក្ដីសម្រេច «បង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តសៀមរាប»

Read Next

អភិបាលខេត្តបាត់ដំបង បច្ចុប្បន្ន យើងឃើញថាប្រទេសជាតិយើង មានការអភិវឌ្ឍន៍លើគ្រប់វិស័យ